យុទ្ធជនស្ងៀមស្ងាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ការធ្វើតេស្តិ៍យ៉ាងលឿនដើរតួនាទីយ៉ាងសំខាន់បំផុត។ 
យុទ្ធជនស្ងៀមស្ងាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ការធ្វើតេស្តនៅមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ

ទោះបីពួកគេត្រូវធ្វើការក្នុងបរិយាកាសបង្កប់ដោយគ្រោះឆ្លងខ្ពស់ក៏ដោយ ប៉ុន្តែបុគ្គលិកបំពេញការងារធ្វើតេស្តិ៍នៅមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ (CDC) ទីក្រុងហាណូយនៅតែខិតខំប្រឹងប្រែងនិងព្យាយាមធ្វើការទាំងយប់ទាំងថ្ងៃ ដោយរត់ប្រណាំងជាមួយពេលវេលា។ ពួកគេត្រូវបានប្រៀបប្រដូចទៅនឹងយុទ្ធជនស្ងៀមស្ងាត់នៅខ្សែជួរមុខ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការរុញថយក្រោយជំងឺរាតត្បាត កូវីដ ១៩ ដើម្បីសុខភាពនិងភាពសុខសាន្តត្រានរបស់ប្រជាជន។

នៅថ្ងៃកំពូល CDC ហាណូយ ទទួលបានប្រហែលជា ១០ ម៉ឺនសំណាកក្នុងមួយថ្ងៃខណៈពេលវេនគ្នាមានតែ ២០ នាក់ប៉ុណ្ណោះ ដូច្នេះពួកគេស្ទើរតែមិនមានពេលសម្រាកទាល់តែសោះ។ លោកស្រីអនុបណ្ឌិត Nguyen Nu Tra My នៃដេប៉ាដឺម៉ង់ធ្វើរោគវិនិច្ឆ័យ CDC ទីក្រុងហាណូយបានចែករំលែកថា៖ “ពេលថ្ងៃយើងទទួលវែនប្រចាំការ ចាប់ពីម៉ោង ៧និង៣០នាទី  ដល់ម៉ោង ១៧និង៣០នាទីល្ងាច។ នៅថ្ងៃដែលមានសំណាកច្រើនពេក យើងនឹងធ្វើការរហូតដល់ម៉ោង ៩ យប់ មានថ្ងៃខ្លះរហូតដល់ម៉ោង ១១ យប់ដែរ។ ជាធម្មតាវែនប្រចាំការពេលល្ងាចគឺចាប់ពីម៉ោង ៥ ល្ងាចដល់ ៨ ព្រឹកនៅថ្ងៃបន្ទាប់។ មានពេលខ្លះ យើងនៅបំពេញការងារពេញមួយយប់ ហើយមានពេលខ្លះយើងបានគេងប្រហែល ១ ម៉ោងប៉ុណ្ណោះ ហើយក្រោកទៅធ្វើការម្តងទៀត នៅម៉ោង ៣ ព្រលឹម យើងធ្វើការរហូតដល់ម៉ោង ៧ ព្រឹក។ មានពេលខ្លះ ដល់ម៉ោង ៧និង៣០ ព្រឹ កយើងទើបតែចេញពីបន្ទប់ពិសោធន៍ដែរ”។

ដើម្បីទទួលបានលទ្ធផលតេស្តិ៍ក្នុងការឆ្លើយតបជាបន្ទាន់ចំពោះការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត អំឡុងពេលនេះ បុគ្គលិកម្នាក់ៗនៃមជ្ឈមណ្ឌល CDC ហាណូយ កំពុងខិតខំធ្វើការជាង ២, ៣ ដង, ធ្វើការពេញមួយយប់, ពេញព្រឹក, សូម្បីតែមានថ្ងៃខ្លះធ្វើការហួសកម្លាំងហើយភ្លេចបរិភោគទៀតផង។ ទោះបីជាកំពុងត្រូវធ្វើការជាមួយអាំងតង់ស៊ីតេខ្ពស់ហើយស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក៏ដោយ ក៏បុគ្គលិកធ្វើតេស្តិ៍តែងតែលើកទឹកចិត្តគ្នាទៅវិញទៅមក ខិតខំប្រឹងប្រែងរួមជាមួយប្រទេសទាំងមូល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ