យុទ្ធនាការ “ជំហានសប្បុរសធម៌​រាប់លាន” បាន​បញ្ចប់ដោយ​ទទួលបាន​លទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន

(VOVWORLD) - នៅខេត្ត Dien Bien កាលពីថ្ងៃទី ២១ ខែមេសា សមាគមកាកបាទក្រហមវៀតណាមបានរៀបចំពិធីបូកសរុបយុទ្ធនាការ ”ជំហានសប្បុរសធម៌រាប់លាន”។ យុទ្ធនាការនេះបានបញ្ចប់ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាជ្រើន សម្រេចលើសពីគោលដៅដែលបានកំណត់។

"ជំហានសប្បុរសធម៌រាប់លាន" គឺជាព្រឹត្តិការណ៍ចាប់ផ្តើមក្នុងជួរសកម្មភាពជួយជ្រោមជ្រែងខែមនុស្សធម៌ឆ្នាំ ២០២៤ (ខែឧសភា) ដោយប្រធានបទ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រលាញ់"។ គោលដៅនៃយុទ្ធនាការនេះ គឺទាក់ទាញមនុស្ស ៧០.០០០ នាក់ឱ្យចូលរួមបំផុសសកម្មភាពកីឡា (ដើរ/រត់) និងកត់ត្រាសមិទ្ធផលតាមរយៈកម្មវិធី vRace ឲ្យឈានដល់ ចម្ងាយ ៧០០.០០០ គីឡូម៉ែត្រ ហើយថវិកាដែលបានកៀងករ សម្រេចបាន ៧ ពាន់លានដុង (ប្រហែល ៣០០.០០០ ដុល្លារអាមេរិក)។

យុទ្ធនាការ “ជំហានសប្បុរសធម៌​រាប់លាន” បាន​បញ្ចប់ដោយ​ទទួលបាន​លទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន - ảnh 1លោក Nguyen Hai Anh - អនុប្រធាន និងជាអគ្គលេខាធិការសមាគមកាកបាទក្រហមវៀតណាម មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសលទ្ធផលនៃយុទ្ធនាការនេះ។ រូបថត៖ nhandaoonline.vn

ក្នុងរយៈពេល៥៦ថ្ងៃនៃការអនុវត្ត យុទ្ធនាការ “ជំហានសប្បុរសធម៌រាប់លាន” បានឆ្លងកាត់ខេត្តចំនួន៦៣លើទូទាំងប្រទេស។ តួលេខទាំងនេះ បានបង្ហាញពីប្រសិទ្ធភាពនៃកម្មវិធី នៅពេលដែលចំនួនអ្នកចូលរួមគឺខ្ពស់ជាង ១,៣ដង ហើយមូលនិធិសម្រេចបានគឺខ្ពស់ជាង ២ ដងបើធៀបនឹងគោលដៅដែលបានដាក់ចេញ។ ជាពិសេស យុទ្ធនាការនេះបានទាក់ទាញការយកចិត្តទុកដាក់របស់យុវវ័យជាច្រើននាក់។ ការចូលរួមក្នុងយុទ្ធនាការ "ជំហានសប្បុរសធម៌រាប់លាន" ជួយឱ្យប្អូនៗយល់ដឹងពីទំនួលខុសត្រូវចំពោះសង្គម ជាពិសេសចំពោះប្រវត្តិសាស្ត្រ និងប្រពៃណីដ៏រុងរឿងរបស់ជំនាន់មុនៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ