យុទ្ធនាការ “ទិវាបោសសម្អាតកាក់សំណល់ប៉្លាស្ទិក” នៅទីក្រុងហូជីមិញ
(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែមីនា គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ ភាគខាង ត្បូងវៀតណាម បានរៀបចំពិធីបំផុសយុទ្ធនាការ “ទិវាបោសសម្អាតកាក់កំណស់ ប៉្លាស្ទិកឆ្នាំ២០១៩”។
Talkshow និយាយស្ដីពីបញ្ហាកាក់សំណល់ប៉្លាស្ទិក (រូបថត៖ TTXVN) |
ថ្លែងនៅទីនេះ លោក Pham Duc Hai អនុប្រធានគណៈកម្មា ធិការប្រជាជនទីក្រុង បានអោយដឹងថាព្រឹត្តិការណ៍នេះគឺសំដៅឃោសនាអំពីផល អាក្រក់នៃកាក់សំណល់ប៉្លាស្ទិក ក៏ដូចជាអំពាវនាវអោយប្រជាជនកាត់បន្ថយការ ប្រើប្រាស់ផលិតផលធ្វើពីប្ល៉ាស្ទិកនិងនីឡុង ផងដែរ។
ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នេះ គណៈចាត់តាំងក៏បានរៀបចំសិក្ខាសាលា ស្ដីពីស្ថានភាពជាក់ស្ដែង ផលវិបាកនៃបញ្ហាបំពុលបរិស្ថានដោយកាក់សំណល់ ប៉្លាស្ទិក ដំណោះស្រាយរាំងស្កាត់ទប់ទល់ ក៏ដូចជាសកម្មភាពរបស់ប្រជាជនសំ ដៅការពារបរិស្ថានផងដែរ៕