យុទ្ធនាការជម្លៀសពលករវៀតណាមនៅលីបីបានបញ្ចប់

យុទ្ធនាការជម្លៀសពលករវៀតណាមនៅលីបីបានបញ្ចប់ - ảnh 1
ពលករវៀតណាមនៅលីបីបានមកដល់ព្រលានយន្តហោះ
អន្តរជាតិ Noi Bai (រូបថតៈ TTXVN)


(VOVworld)-នាថ្ងៃទី១១សីហា យុទ្ធនាការជម្លៀសពលករវៀតណាមនៅលីបីឲ្យ
ត្រឡប់មកប្រទេសវិញដោយជើងយន្តហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍
វៀតណាម (Vietnam Airlines)តាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Huyndai E&C
របស់កូរ៉េខាងត្បូង បានបិទបញ្ចប់ក្រោយរយៈពេល៣ថ្ងៃអនុវត្តន៍។ ជើងហោះហើរ
ចុងក្រោយរបស់ Vietnam Airlines បានធ្វើដំណើរពីព្រលានយន្តហោះរបស់ទីក្រុង
គែ ដោយដឹកជញ្ជូនពលករវៀតណាមចំនួន១៨០នាក់ នឹងមកដល់ព្រលានយន្ត
ហោះ Noi Bai (វៀតណាម)នារសៀលថ្ងៃទី១២សីហា។ តាមលោក​Do Xuan Chien
 នាយករងក្រុមហ៊ុន Vinamex ថា រហូតមកដល់ថ្ងៃទី១១សីហា មានពលករវៀត
ណាមចំនួន៤៥៨នាក់ ត្រូវបានជម្លៀសចេញពីលីបី ដោយឆ្លងកាត់ទីក្រុងគែ តាម
ជើងហោះហើររបស់ Libyan Airlines ។ តាមគំរោង ពលករវៀតណាម ចំនួន២២៤
នាក់ក្នុងចំណោមពលករទាំង៦៨២នាក់ ដែលកំពុងធ្វើការឲ្យក្រុមហ៊ុន​ Huyndai
E&C នៅលីបី នឹងបានដឹកជញ្ជូនតាមផ្លូវអាកាស មកដល់ក្រុងគែ មុននឹងត្រឡប់ មកប្រទេសវិញតាមជើងហោះហើរពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ