យុទ្ធនាការយុវជនស្ម័គ្គចិត្តវិស្សមកាល ឆ្នាំ 2012
សំដៅ បន្តពង្រីក តួនាទីឈានទៅមុខ ស្ម័គ្រចិត្តរបស់យុវជន ចូលរួមការអភិវឌ្ឍន៍
សេដ្ឋកិច្ច -សង្គម កសាងជនបទថ្មី យុទ្ធនាការយុវជនស្ម័គ្គចិត្តវិស្សមកាល ឆ្នាំ 2012 ជាមួយប្រធានបទ “យុវវ័យ រួមដៃកសាងជនបទថ្មី ” នឹងបានបំផុស នាថ្ងៃទី 27 ឧសភា
នៅទីក្រុង Ha Tinh ខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម) ។នេះគឺជា ព័ត៍មាន ដែលបានលើកឡើង នៅសន្និសីទកាសែត អំពី ៖”យុទ្ធនាការយុវជនស្ម័គ្គចិត្ត វិស្សម
កាល 2012” ដោយមម្ឈឹមសម្ព័ន្ធយុវជនកម្មុយនីស្តហូជីមិញ រៀបចំ នាព្រឹក ថ្ងៃទី 22 ឧសភា នៅទីក្រុងហាណូយ។ យុទ្ធនាការយុវជនស្ម័គ្គចិត្តវិស្សមកាល2012 ប្រមូល ផ្តុំ ទៅលើខ្លឹមសារ ចំនួន 9 គឺ៖កសាងជនបទថ្មី ធានាសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរ
ការពារបរិស្ថាន …ជាដើម។ សង្កត់ធ្ងន់ អំពី បណ្ដាចំណុចថ្មី ក្នុង យុទ្ធនាការ យុវជន
ស្ម័គ្គ ចិត្ត វិស្សមកាល 2012 បង Nguyen Manh Dung លេខា មជ្ឈឹមសម្ព័ន្ធ យុវជន កម្មុយនីស្ត ហូជីមិញ បានអោយដឹងថា៖
“យើងខ្ញុំយកចិត្តទុកដាក់ ដល់សកម្មភាព ស្ម័គ្រចិត្ត អន្តរជាតិ ក្នុងឆ្នាំនេះ។ ចាប់ពីពេលកសាងផែនការ អោយយុទ្ធនាការឆ្នាំនេះ យើងខ្ញុំប្រមូលផ្តុំទៅលើ បណ្ដាសកម្មភាព របស់បណ្ដាខេត្ត ទីក្រុង មានខ្សែរផ្លូវ ព្រំដែនរួមជាមួយប្រទេសមិត្ត ឡាវ កម្ពុជា និង បណ្ដាខេត្ត ទីក្រុងដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្ដាខេត្ត របស់ ឡាវ និង កម្ពុជា ដើម្បី រួមចំណែក ចូលក្នុងជ័យជំនេះ របស់ឆ្នាំ
មិត្តភាព វៀតណាម -ឡាវ ក៏ដូចជា ឆ្នាំ មិត្តភាព វៀតណាម -កម្ពុជា។ ”៕
|
យុទ្ធនាការយុវជនស្ម័គ្គចិត្តវិស្សមកាល ឆ្នាំ 2012(http://btv.gov.vn) |