យុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ២០១៧
(VOVWORLD) -នាថ្ងៃទី១០មិថុនា ខេត្ត Dong Nai បានរៀបចំពិធីបើកឆាកយុទ្ធនាការយុវជន ស្ម័គ្រចិត្ត វិស្សមកាលឆ្នាំ២០១៧ក្រោមប្រធានបទ “យុវជន Dong Nai រួមដៃកសាង ជនបទថ្មីនិងទីក្រុងអរិយធម៌”។
ក្នុងថ្ងៃដដែល ខេត្ត Soc Trang ក៏បានរៀបចំពិធី យុវជនស្ម័គ្រចិត្ត វិស្សមកាលឆ្នាំ២០១៧ ដែលទាក់ទាញសមាជិក សម្ព័ន្ធយុវជនជាង១ពាន់នាក់។ សកម្មភាពនៃយុទ្ធនាការយុវជនស្ម័គ្រចិត្ត វិស្សមកាលឆ្នាំ២០១៧ គឺផ្តោតសំខាន់នៅឃុំមានស្ថានភាពលំបាកពិសេសនិងតំបន់ ជនជាតិភាគិតិចជាដើម៕