|
រថយន្តយោធារបស់កងទ័ពអ៊ីរ៉ាក់ក្នុងយុទ្ធនាការសំដៅដណ្ដើមយកវិញការកាន់កាប់តំបន់ប៉ែកខាង
លិចក្រុង Mosul (រូបថត៖AFP/TTXVN) |
(VOVworld) - នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haidar Al Abadi នាថ្ងៃទី១៤ មិនា
អះអាងថា យុទ្ធនាការយោធារំដោះតំបន់ប៉ែកខាងលិចទីក្រុង Mosul ពីការកាន់កាប់
របស់អង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសកំពុងឈានចូលដំណាក់កាលចុង
ក្រោយ។អញ្ជើញថ្លែងមតិនៅសន្និសីទកាសែតនៅរដ្ឋធានីបាកដាដ នាយករដ្ឋមន្ត្រី
លោក Abadi អះអាងជាថ្មីម្ដងទៀតនូវការសន្យាថា បណ្ដាខ្មាន់ កាំភ្លើង IS នោះ
ប្រសិនបើចុះចាញ់គឺទទួលបានការវិនិច្ឆ័យដ៏សមធម៌ រីឯអ្នកណាបន្ត ប្រឆាំងកង
កម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់គឺត្រូវបានកំទេច៕