យុទ្ធនាការវាយប្រហារតាមជើងអាកាសរបស់រុស្ស៊ីនៅស៊ីរីមិនអូសបន្លាយគ្មានដែនកំណត់ទេ
(VOVworld) - រុស្ស៊ីអនុវត្តន៍យុទ្ធនាការយោធានៅស៊ីរីគឺសំដៅការពារផលប្រយោជន៍
ជាតិរបស់រុស្ស៊ី ហើយមិនមានផែនការដំណើរការយុទ្ធនាការនេះគ្មានដែនកំណត់
នៅប្រទេសមជ្ឈឹមបូព៌ានេះទេ។នេះជាសេចក្ដីប្រកាសរបស់នាយករដ្ឋមន្រ្តី រុស្ស៊ី
លោក Dmitry Medvedev នៅពេលឆ្លើយសម្ភាសន៍របស់ទស្សនាវដ្តី “Time” របស់
អង់គ្លេសនាថ្ងៃទី១៥ កុម្ភៈ។គោលដៅរបស់រុស្ស៊ីគឺជៀសវាងលទ្ធភាពដែល មុខ
សញ្ញាជ្រុលនិយមនិងភេរវកម្មជ្រៀតចូលដែនដីរបស់រុស្ស៊ីពីស៊ីរី។ប៉ុន្តែ តាម
លោក Dmitry Medvedev ថា រុស្ស៊ីនឹងបន្តសហការជាមួយដៃគូខាងលិចនានាក្នុង
បញ្ហាស៊ីរី៕