យុទ្ធនាការស្ម័គ្រចិត្ត "ធ្វើដំណើរបៃតង" រួមដៃគ្នាដកកាតលឿងលើជលផល

(VOVWORLD) - កម្មវិធីនេះត្រូវបានសម្ព័ន្ធយុវជននៃកងនាវាទ័ពជើងទឹកលេខ ១២៩ និងសម្ព័ន្ធយុវជនខេត្ត Ba Ria - Vung Tau រៀបចំឡើងនៅទីរួមស្រុក Long Hai ស្រុក Long Dien កាលពីរសៀលថ្ងៃទី ២៦ ឧសភា។

យុទ្ធនាការស្ម័គ្រចិត្ត សមាជិកសម្ព័ន្ធយុវជននៃកងនាវាទ័ពជើងទឹកលេខ១២៩ ចូលរួមប្រមូលសំរាមនៅតំបន់ឆ្នេរនៃក្រុង Long Hai ស្រុក Long Dien។ (រូបថត៖ VOV)
រួមដំណើរ និងឃោសនាដល់ប្រជានេសាទនូវបទបញ្ញត្តិ ស្តីពីការបង្ការប្រយុទ្ធ ប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ គ្មានការគ្រប់គ្រង និងអភិវឌ្ឍន៍ ផ្នែកជលផលប្រកបដោយចីរភាព គឺជាប្រធានបទនៃយុទ្ធនាការ “ធ្វើដំណើរបៃតង” ក្នុងឆ្នាំ២០២៤។ កម្មវិធីនេះត្រូវបានសម្ព័ន្ធយុវជននៃកងនាវាទ័ពជើងទឹកលេខ ១២៩ និងសម្ព័ន្ធយុវជនខេត្ត Ba Ria - Vung Tau រៀបចំឡើងនៅទីរួមស្រុក Long Hai ស្រុក Long Dien កាលពីរសៀលថ្ងៃទី ២៦ ឧសភា។
នេះគឺសកម្មភាពសំដៅលើកកម្ពស់មនសិកា ទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តរួម ជាមួយនឹងកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីដក “កាតលឿង” របស់ គណៈកម្មការអឺរ៉ុប (EC) ទៅលើជលផលវៀតណាម។ ក្នុងពិធីនេះ សម្ព័ន្ធយុវជននៃ កងនាវាទ័ពជើងទឹកលេខ១២៩ បានប្រគល់អាវពោងសុវត្ថិភាពចំនួន៥០ ទង់ជាតិចំនួន៥០ ផ្ទាំង និងចែកខិតប័ណ្ណឃោសនាអំពីសេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រី ស្តីពី “បទបញ្ញត្តិស្តីពីការផាកពិន័យលើករណីរំលោភបំពានរដ្ឋបាលក្នុងវិស័យជលផល”។ លោក វរនាវីទោ Phan Dinh Hoang លេខារងនៃសម្ព័ន្ធយុវជនកងនាវាទ័ពជើងទឹកលេខ ១២៩ បានឲ្យដឹងថា៖
“សមាជិកសម្ព័ន្ធយុវជននៃកងនាវាទ័ពជើងទឹកលេខ ១២៩ បានជ្រួតជ្រាបយ៉ាង ជ្រាលជ្រៅនូវគោលបំណង តម្រូវការ និងខ្លឹមសារនៃផែនការសម្របសម្រួលជាមួយ សម្ព័ន្ធយុវជនខេត្ត Ba Ria - Vung Tau ដើម្បីចូលរួមអនុវត្តន៍ឱ្យបានល្អនូវកម្មវិធីកង ទ័ពជើងទឹកប្រជាជនវៀតណាមជាទីបង្អែកសម្រាប់អ្នកនេសាទច្បាមសមុទ្រ។ កម្លាំង យុវជននៃកងនាវាទ័ពជើងទឹកលេខ ១២៩ ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់សមុទ្រ នានា បំពេញបានយ៉ាងល្អនូវការងារឃោសនាច្បាប់ដែនសមុទ្រដល់ប្រជានេសាទ ជួយប្រជានេសាទជួសជុលការខូចខាត ផ្តល់ទឹកសាបដោយឥតគិតថ្លៃ និងសម្ភារៈប្រើ ប្រាស់មួយចំនួន ត្រៀមខ្លួនជាស្រេចអនុវត្តន៍ការងារស្វែងរក និងជួយសង្គ្រោះនៅ សមុទ្រ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ