យុទ្ធនាការស្វែងរកជនរងគ្រោះក្នុងគ្រោះធ្លាក់យន្តយោះនៅប្រទេស ឥណ្ឌូនេស៊ីនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៧ ថ្ងៃ
(VOVWORLD) -នាថ្ងៃទី ៣០ ខែតុលា នៅក្នុងសន្និសីទកាសែតស្ដីពីការដែលយន្តហោះ Lion Air JT 610 ត្រូវបានធ្លាក់កាលពីថ្ងៃទី ២៩ ខែតុលានោះ លោក Didi Hamzar តំណាងទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះជាតិឥណ្ឌូណេស៊ី (Basarnas) បានឲ្យដឹងថា ពេលវេលាអនុវត្តន៍រាល់សកម្មភាពស្វែងរកយន្តហោះ ដែលត្រូវធ្លាក់ គ្រោងនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៧ ថ្ងៃ។
របស់របររប្រើប្រាស់របស់អ្នកដំណើរនៅក្នុងយន្តហោះ Lion Air JT 610 |
ប្រសិនបើអស់រយៈពេលនេះ នៅតែមានជនរងគ្រោះដែលមិនទាន់រកឃើញនោះ យុទ្ធនាការនេះនឹងត្រូវបានបន្តរយៈ ពេល ៣ ថ្ងៃថែមទៀត។
ទន្ទឹមនឹងនេះសកម្មភាពស្វែងរកនៅតែបន្តប្រព្រឹត្តិជាបន្ទាន់។ អ្នកមុជទឹក និងឧបករណ៍ស្វែងរកបានចុះទៅជម្រៅ ៣៥ ម៉ែត្រ។ មាននាវាសរុបចំនួន ៣៥ គ្រឿង និងអ្នកមុជទឹកចំនួន ៥០ នាក់ រួមទាំងភ្នាក់ងាររាប់រយនាក់ផ្សេងទៀតបានចូលរួមក្នុងការស្វែងរក និងជួយសង្គ្រោះយន្តហោះនេះ។
មុននេះ ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ឥណ្ឌូនេស៊ីលោក Soerjanto Tjahjono បានឲ្យដឹងថា ក្រុមអ្នកជំនាញសិង្ហបុរីនឹងទៅដល់កន្លែងកើតហេតុដោយផ្ទាល់ដើម្បីជួយស្វែងរកយន្តហោះLion Air JT 610 ផងដែរ៕