យុទ្ធនាការស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង

យុទ្ធនាការស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង - ảnh 1
បណ្ដាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជ្រើសរើសទីក្រុង Lyon ជាទីកន្លែងចាប់ផ្តើមយុទ្ធនាការ (VNA)


(VOVworld) – នាចុងសប្តាហ៍កន្លងទៅ មានបេក្ខជនយ៉ាងហោចណាស់ចំនួន
៣ រូប ក្នុងចំណោមបេក្ខជននៃការបោះឆ្នោតប្រធានាធិបតីបារាំងដែលនឹង
ប្រព្រឹត្តទៅ នាចុងខែមេសាដើមខែឧសភាខាងមុខ បានជ្រើសរើសទីក្រុង
Lyon ភាគកណ្ដាល បារាំងដើម្បីចាប់ផ្តើមយុទ្ធនាការសម្លេងគាំទ្រ។​ បេក្ខជន
នានាគឺ៖ ថ្នាក់ដឹកនាំ គណៈបក្សស្តាំនិយមរណសិរ្យជាតិ (FN) លោកស្រី Marine
Le Pen បេក្ខជនគណៈបក្សឆ្វេងនិយម លោក Jean-Luc Melechon និងបេក្ខ
ជននៃ គណៈបក្សកណ្ដាលនិយម លោក Emmanuel Macron។ ថ្លែងមតិចំពោះ
មុខអ្នក គាំទ្រនាថ្ងៃទី ៥ កុម្ភៈ​នៅទីក្រុង  Lyon លោកស្រី  Marine Le Pen
បានប្រកាស នឹងក្លាយទៅជាប្រធានាធិបតីដែលដាក់ផលប្រយោជន៍របស់
ប្រទេសបារាំងលើជួរមុខ។ បេក្ខជនគណៈបក្សឆ្វេងនិយម លោក Jean-Luc
Melechon ក៏បានជ្រើសរើស ទីក្រុង Lyon ជាទីកន្លែងចាប់ផ្តើមយុទ្ធនាការ
ស្វែងយល់សម្លេងគាំទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ