យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យ​ដល់ឆ្នាំ ២០៥០ ដើម្បីសម្រេចឲ្យបានគោលដៅពីរទន្ទឹមគ្នា

(VOVWORLD) - យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ បានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ចកិច្ចឡើងវិញ ដោយតភ្ជាប់ជាមួយការផ្លាស់ប្ដូរថ្មីគំរូកំណើន។
យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យ​ដល់ឆ្នាំ ២០៥០ ដើម្បីសម្រេចឲ្យបានគោលដៅពីរទន្ទឹមគ្នា - ảnh 1“សន្និសីទអនុវត្តន៍យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០” (រូបថត៖baodautu.vn)

នាព្រឹកថ្ងៃទី ២៩ តុលា នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគបានរៀបចំ “សន្និសីទអនុវត្តន៍យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០”។ អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ បានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ចកិច្ចឡើងវិញ ដោយតភ្ជាប់ជាមួយការផ្លាស់ប្ដូរថ្មីគំរូកំណើន ដោយរួមចំណែកអនុវត្តន៍ការស្ដារសេដកិច្ច ក្រោយជំងឺកូវីដ១៩។ លោកបានអះអាងថា៖

“យុទ្ធសាស្ត្រនេះបានបង្កើតការយល់ដឹងរួម ដែលមានអត្ថន័យដ៏សំខាន់ និងសារៈសំខាន់នៃកំណើនបៃតងសម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្តរបស់ប្រទេសជាតិ។ ទោះបីជាការយល់ដឹងមានសារៈសំខាន់ណាស់ក៏ដោយ ប៉ុន្តេការធ្វើសកម្មភាពដើម្បីអនុវត្តន៍ការយល់ដឹងនេះគឺកាន់តែមានអត្ថន័យជាក់ស្ដែងជាង សំដៅសម្រេចឲ្យបានរាល់គោលដៅ តាមរយៈការអនុវត្តរាល់ភាកិច្ច និងដំណោះស្រាយ។ សន្និសីទនេះគឺជាសកម្មភាពជាក់ស្ដែងដើមដំបូង សំដៅសម្រេចឲ្យបានគោលដៅយុទ្ធសាស្ត្រដែលបានដាក់ចេញផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ