យុទ្ធសាស្ត្រអភិវឌ្ឍថាមពលជាតិរបស់វៀតណាមដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥
(VOVWORLD) - សេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយដែលចុះថ្ងៃទី១១ កុម្ភៈបានដាក់ចេញគោលដៅទូទៅនោះគឺ៖ ធានាសន្តិសុខថាម ពលជាតិឲ្យ បានរឹងមាំ ផ្គត់ផ្គង់ថាមពលយ៉ាងគ្រប់គ្រាន់ ប្រកបដោយស្ថិរភាព គុណភាព ខ្ពស់ និងតម្លៃសមរម្យ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ការធានាសន្តិសុខការពារជាតិ ការលើកកំពស់ជីវ ភាពរស់នៅរបស់ប្រជាជន ហើយរួមចំណែកដល់កិច្ចការពារបរិស្ថាន អេកូឡូស៊ីផងដែរ។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ទើប នឹងបានចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្តស្ដីពីការចេញផ្សាយកម្មវិធី សកម្មភាពរបស់រដ្ឋាភិបាលដោយអនុវត្តតាមសេចក្ដីសម្រេចចិត្តចុះថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២០ របស់ការិយាល័យនយោបាយស្ដីពីទិសដៅយុទ្ធសាស្ត្រនៃ ការអភិវឌ្ឍថាមពលជាតិរបស់វៀតណាមរហូតដល់ឆ្នាំ២០៣០ ចក្ខុវិស័យ ដល់ឆ្នាំ២០៤៥។
សេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយដែលចុះថ្ងៃទី១១ កុម្ភៈបានដាក់ចេញគោលដៅទូទៅនោះគឺ៖ ធានាសន្តិសុខថាមពលជាតិឲ្យ បានរឹងមាំ ផ្គត់ផ្គង់ថាមពលយ៉ាងគ្រប់គ្រាន់ ប្រកបដោយស្ថិរភាព គុណភាព ខ្ពស់ និងតម្លៃសមរម្យ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ការធានាសន្តិសុខការពារជាតិ ការលើកកំពស់ជីវ ភាពរស់នៅរបស់ប្រជាជន ហើយរួមចំណែកដល់កិច្ចការពារបរិស្ថាន អេកូឡូស៊ីផងដែរ។
សេចក្ដីសម្រេចចិត្តនេះមានសុពលភាពចាប់ពីថ្ងៃទី២តុលាឆ្នាំ២០២០៕