យុទ្ធសាស្ត្រអភិវឌ្ឍន៍សំភារៈសំណង់នៅវៀតណាម ដោយតម្រង់ទិសដៅដល់ឆ្នាំ ២០៥០

(VOVWORLD) -  ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung ទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ស្តីពីការអនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍សំភារៈសំណង់នៅវៀតណាមសម្រាប់ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

គោលដៅទូទៅនៃយុទ្ធសាស្ត្រនេះ គឺសំដៅអភិវឌ្ឍឧស្សាហកម្មផលិតសម្ភារៈសំណង់ឲ្យឈានដល់កម្រិតជឿន លឿននិងទំនើប ហើយផលិតផលមានស្ដង់ដារអន្ដរជាតិ មានលក្ខណៈប្រកួតប្រជែងខ្ពស់នៅលើទីផ្សារអន្ដរជាតិ និងបំពេញតាមតម្រូវការទីផ្សារក្នុងប្រទេស។ ទន្ទឹមជាមួយគ្នានេះ នាំចេញផលិតផលដែលមានតម្លៃ បន្ថែមខ្ពស់ មានលក្ខណៈប្រកួតប្រជែងខ្ពស់លើទីផ្សារអន្តរជាតិ។ យ៉ាងណាមិញ ត្រូវដាក់កំហិតសម្រាប់ការនាំចេញផលិតផលដោយប្រើវត្ថុធាតុដើម ដែលជាធនធានរ៉ែមិនកកើតឡើងវិញ។

បន្ថែមលើនេះ យុទ្ធសាស្ត្របានផ្តល់នូវដំណោះស្រាយចំនួន ៧ សម្រាប់ការអនុវត្ត រួមមាន៖ ការកែលម្អស្ថាប័ននិងគោលនយោបាយ; ធ្វើអាជីវកម្មធនធានរ៉ែប្រកបដោយប្រសិទ្ធភាពនិងសន្សំសំចៃ; បង្កើនការស្រាវជ្រាវនិងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; ជំរុញការប្រើប្រាស់ផលិតផលសំភារៈសំណង់ក្នុងប្រទេសនិងសម្រាប់នាំចេញ; បណ្តុះបណ្តាលនិងលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស; លើកកម្ពស់សមត្ថភាពផលិតឧបករណ៍និងការពារបរិស្ថានក្នុងផលិតកម្ម ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ