យោធភូមិភាគទី ៩ ចូលរួមក្នុងការព្យាបាលអ្នកជំងឺកូវីដ ១៩
(VOVWORLD) - នារសៀលថ្ងៃទី ៨ ខែសីហា នៅមន្ទីរពេទ្យយោធាលេខ ១២១ ស្នងការភស្តុភារនៃយោធភូមិភាគទី ៩, គណៈកម្មាធិការដឹកនាំការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ នៃយោធភូមិភាគទី ៩ បានរៀបចំពិធីដាក់ឲ្យដំណើរការមន្ទីរពេទ្យបណ្តោះអាសន្នលេខ 6B នៅទីក្រុង Can Tho។
ពិធីចេញដំណើរដើម្បីចូលរួមព្យាបាលអ្នកជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យបណ្តោះអាសន្ន លេខ 6B (រូបថត៖ VOV) |
មន្ទីរពេទ្យបណ្តោះអាសន្ននេះមានទីតាំងស្ថិតនៅក្នុងសង្កាត់ Phuoc Thoi ស្រុក O Mon ដែលមានភារកិច្ចប្រមូលផ្តុំ និងព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលនិងមធ្យម។ លោកវរសេនីយ៍ឯក ប្រធានមន្ទីរពេទ្យបណ្តោះអាសន្នលេខ 6B បានឲ្យដឹងថា៖ “ថ្វីត្បិតតែនេះជាកិច្ចការលំបាក ស្មុគស្មាញនិងគ្រោះថ្នាក់ ប៉ុន្តែសមូហភាពរបស់យើងបាន ប្តេជ្ញាថា នឹងពង្រីកប្រពៃណីកង ទ័ពរបស់លោកអ៊ំហូ និងការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញថា “វេជ្ជបណ្ឌិតប្រៀបដូចជាម្តាយល្អ” ដោយត្រៀមខ្លួនជាស្រេចនិងជំនះពុះពាររាល់ការលំបាក សាមគ្គីភាពខ្ពស់និងការឯកភាពគ្នាដើម្បីសម្រេចបានជោគ ជ័យនូវភារកិច្ចដែលបានប្រគល់ជូន។ យើង ប្តេជ្ញាថា នឹងត្រឡប់មកវិញ លុះត្រាតែការជំងឺរាតត្បាតត្រូវរុញថយក្រោយ”។
ដោយមានគ្រែចំនួន ៣០០ គ្រែ មន្ទីរពេទ្យបណ្តោះអាសន្ន លេខ 6B បានត្រៀមខ្លួនបង្កើនបរិមាណគ្រែដល់ ៥០០ គ្រែតាមតម្រូវការ៕