យន្តហោះ B-52 របស់អាមេរិកដំណើរការហោះហើនៅតំបន់សមុទ្រ Hoa Tung

យន្តហោះ B-52 របស់អាមេរិកដំណើរការហោះហើនៅតំបន់សមុទ្រ Hoa Tung - ảnh 1
យន្តហោះ B-52 មិនបំពាក់អាវុធរបស់ អាមេរិកបានដំណើរការហោះហើរហ្វឹកហាត់នៅតំបន់
ហាមឃាត់ហោះហើរលើ សមុទ្រ Hoa Tung (ADIZ) ដែលភាគីចិនបានប្រកាសបង្កើត
នាថ្ងៃទី ២៣ វិច្ឆិកា (Image: vnexpress)

(VOVworld) – នាយប់ថ្ងៃទី​ ២៦ វិច្ឆិកា យន្តហោះ B-52 មិនបំពាក់អាវុធរបស់អាមេរិក
បានដំណើរការហោះហើរហ្វឹកហាត់នៅតំបន់ហាមឃាត់ហោះហើរលើសមុទ្រ Hoa
Tung (ADIZ) ដែលភាគីចិនបានប្រកាសបង្កើត នាថ្ងៃទី ២៣ វិច្ឆិកា រួមមានប្រជុំកោះ
ជំលោះ ដែលភាសារជប៉ុនហៅថា៖ Senkaku ឬ ភាសារចិនហៅថា៖ Daoyu។ មុន
នោះ នាថ្ងៃទី ២៥ វិច្ឆិកា វិមានបញ្ចកោណបានប្រកាសថា៖ ការបង្កើតតំបន់ ADIZ របស់ចិនមិនអាចផ្លាស់ប្តូររបៀបដែលអាមេរិកដំណើរការបណ្ដាសកម្មភាពយោធា
ក្នុងតំបន់នេះទេ។ តាមវិមានបញ្ចកោណថា៖ ការហោះហើរបស់អាមេរិកចូលក្នុង
តំបន់ពោលខាងនឹងមិនត្រូវជូនដំណឺងឲ្យភាគីចិន ដោយសារនេះគឺជាតំបន់ហោះ
ហើរអន្តរជាតិ។ ក្នុងកាលៈទេសៈដែលភាពតាងតឹងលើសមុទ្រ Hoa Tung កំពុង
ឡើងជណ្តើរនោះ អ.ស.ប. បានអំពាវនាវឲ្យបណ្ដាភាគីនានាដោះស្រាយការខ្វែង
គំនិតតាមរយៈការទូត៕ 



ប្រតិកម្មទៅវិញ

ផ្សេងៗ