យន្តហោះ MH370 បានធ្លាក់នៅមហាសមុទ្រឥណ្ឌាខាងត្បូង
|
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak (Image: Vietnam+) |
(VOVworld) – នាយប់ថ្ងៃទី ២៤ មិនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak
បានរៀបចំសន្និសីទកាសែតវិសាមាញ្ញនិងប្រកាសថា៖ យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បានធ្លាក់នៅមហាសមុទ្រឥណ្ឌាខាងត្បូង។
លោក Najib បានឲ្យដឹងថា៖ រាល់ព័ត៌មានលំអិតអំពីឧបទ្ទវហេតុនេះត្រូវបានប្រកាស
នៅ សន្និសីទកាសែតនាថ្ងៃទី ២៥ មិនា។ លោក Najib ក៏បានឲ្យដឹងទៀតថា៖ ក្រុមហ៊ុន
អាកាសចរណ៍ Malaysia Airlines បានជូនដំណឹងអំពីបំរែបំរួលថ្មីនេះដល់សាច់ញាតិ
របស់អ្នកដំណើរនានានៅយន្តហោះនេះ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសម្តែងការ
រំលែកទុកចំពោះគ្រួសារនៃជនរងគ្រោះហើយស្នើឲ្យសាធារណមតិគោរពភាពបុគ្គល
របស់ពួកគេ៕
នាថ្ងៃទី ២៥ មិនា ស្ថាប័នសុវត្ថិភាពនាវាចរណ៍អ៊ូស្ត្រាលី (AMSA) បានប្រកាសបញ្ឈប់
ការងារស្វែងរកយន្តហោះបាត់ខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia
Airlines នៅតំបន់ភាគខាងត្បូងមហាសមុទ្រឥណ្ឌា ដោយអាកាសធាតុមិនឲ្យផល
ព្រមទាំង ចាប់ផ្តើមការស៊ើបអង្កេត។ នាយករដ្ឋមន្ត្រី អ៊ូស្ត្រាលី លោក Tony Abbott
បានឲ្យដឹងថា៖ ប្រទេសនេះនឹងបន្តជួយឧបត្ថម្ភនិងសហប្រតិបត្តិការជាមួយម៉ាឡេស៊ី
ដើម្បីកំណត់ឲ្យបានច្បាស់លាស់មូលហេតុនៃរឿងហេតុនេះ។ សេចក្តីប្រកាសពោល
ខាងលើត្រូវបាននាំចេញបន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak នាថ្ងៃទី
២៤ មិនា បានឲ្យដឹងថា ៖ យន្តហោះបាត់ខ្លួន MH370 បានធ្លាក់នៅមហាសមុទ្រឥណ្ឌា
ខាងត្បូង។ ថ្លែងមតិនៅសន្និសីទកាសែតប្រចាំខែអ្នកនាំពាក្យក្រសួងការបរទេស
អាមេរិក លោកស្រី Marie Harf បានឲ្យដឹងថា៖ មិនទាន់មានមូលហេតុឬភ័ស្តុតាង
ឯករាជ្យណាមួយដើម្បីអះអាងនូវសន្និដ្ឋានពោលខាងលើ។ វ៉ាស៊ីនតោននឹងសហការ
ជិតស្និតជាមួយរដ្ឋាភិបាលម៉ាឡេស៊ី។ ក្នុងពេលនោះ បារាំងបានចាត់ទុកថា៖ ការចាប់
ផ្តើមស្វែងរកបំណែកយន្តហោះនាបច្ចុប្បន្នគឺជាការឆាប់ពេក៕