យន្តហោះចម្បាំងរបស់រុស្ស៊ីនៅតែមានសុវត្ថិភាពនៅស៊ីរី

(VOVworld)-ក្រសួងការពារជាតុរុស្ស៊ីនាថ្ងៃទី១៦តុលាបានឲ្យដឹងថា យន្តហោះ របស់ប្រទេសនេះដែលចូលរួមយុទ្ធនាការវាយប្រហារតាមជើងអាកាសតម្រង់ ទៅលើគោលដៅរបស់ពួកឧទ្ទាម IS នៅស៊ីរីបានត្រឡាប់មកមូលដ្ឋានទ័ពដោយ
សុវត្ថិភាព ហើយយន្តហោះគ្មានមនុស្សបើកនៅតែដំណើរសកម្មភាពជាធម្មតា។ សេចក្តីប្រកាសនេះត្រូវបាននាំចេញ បន្ទាប់ពីកងទ័ពរបស់ទួរគីជូនដំណឹងថា បាញ់ទម្លាក់វត្ថុហោះហើរមួយដោយមិនទាន់ដឹងច្បាស់ពីប្រភព ដែលរំលោភ ដែនអាកាសរបស់ប្រទេសនេះនៅតំបន់ជាប់ព្រំដែនជាមួយស៊ីរី។

        ទាក់ទិនដល់យុទ្ធនាការវាយប្រហារISតាមជើងអាកាសនៅស៊ីរី ឧត្តមសេនីយ៍ជាន់ខ្ពស់របស់រុស្ស៊ីមួយរូប បានឲ្យដឹងថា ទ័ពអាកាស របស់រុស្ស៊ី បានវាយប្រហារទៅលើគោលដៅរបស់ IS នៅស៊ីរីចំនួន៣៨០កន្លែង តាំងពីថ្ងៃចាប់ផ្តើមយុទ្ធនាការមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ