|
យន្តហោះទួរគីត្រូវចុះចតជាបន្ទាន់ដោយការគំរាមកំហែងវាយប្រហារដោយគ្រាប់បែក (Image: VNA) |
(VOVworld) – យន្តហោះលេខ TK34 នៃក្រុមហ៊ុនអាកាសចរណ៍ទួរគី
Turkish Airlines ត្រូវបានចុះចតជាបន្ទាន់នាថ្ងៃទី ២៤ មករា នៅព្រលាន
យន្តហោះ Shannon របស់អៀកឡង់ដោយការគំរមកំហែងវាយប្រហារ
ដោយគ្រាប់បែក។ យន្តហោះពោលខាងលើដឹកជញ្ជូនអ្នកធ្វើដំណើរចំនួន
២២៧ នាក់ពីទីក្រុង Houston (អាមេរិក) ទៅកាន់ទីក្រុង Istanbul របស់
ទួរគីដែលត្រូវចុះចតជាបន្ទាន់ ក្រោយពីរកឃើញសំបុត្រដោយមាន
ខ្លឹមសារគំរាមកំហែងនៅក្នុងយន្តហោះ៕