យន្តហោះធ្លាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោសដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ត្រូវបានស្លាប់
(VOVWORLD) - ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាក សពចំនួន ១៨ នាក់នៅក្នុងគំនរ បែកបាក់ បន្ទាប់ពីការធ្លាក់យន្ដហោះមួយនៅខេត្ត North Kivu នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកាកន្លងទៅ។
ទិដ្ឋភាពនៃយន្តហោះធ្លាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោស (រូបថត៖ BBC) |
យន្តហោះដែលធ្លាក់នោះគឺជាយន្តហោះប្រភេទ Dornier-228 ដែលគ្រប់គ្រងដោយក្រុមហ៊ុនអាកាសចរណ៍ Busy Bee នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ យន្តហោះបានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋានប្រជាជនមួយនៅ Goma បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានមួយសន្ទុះនៅក្បែរនោះ ដើម្បីចេញដំណើរទៅកាន់ទីក្រុង Beni ដែលមានចម្ងាយ ៣៥០ គីឡូម៉ែត្រពីខាងជើងGoma ។
ក្រុមហ៊ុនអាកាសចរណ៍រ Busy Bee បានឲ្យដឹងថាមានអ្នកដំណើរចំនួន ១៦ នាក់និងអាកាសយានិកចំនួន ២ នាក់នៅលើយន្តហោះ។ នាបច្ចុប្បន្នគេនៅមិនទាន់ដឹងច្បាស់ថាតើនរណាម្នាក់នៅលើដីគោកត្រូវបានស្លាប់នៅក្នុងគ្រោះថ្នាក់នោះដែរឬទេ៕