យន្តហោះម៉ាឡេស៊ីត្រូវធ្លាក់នៅភាគខាងកើយអ៊ុយក្រែន

យន្តហោះម៉ាឡេស៊ីត្រូវធ្លាក់នៅភាគខាងកើយអ៊ុយក្រែន - ảnh 1
យន្តហោះម៉ាឡេស៊ីត្រូវធ្លាក់នៅភាគខាងកើយអ៊ុយក្រែន

(VOV)_នាថ្ងៃទី១៧ កក្កដា យន្តហោះ Boing 777 ស្លាក់លេខ MH17 ដឹក​ជញ្ជូន​ភ្ញៀវចំនួន២៩៥នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ត្រូវធ្លាក់នៅ​ទីក្រុង
 Donetsk ភាគខាងកើតអ៊ុយក្រែន ជាំប់នឹងព្រំដែនរុស្ស៊ី ធ្វើអោយអ្នកលើយន្តហោះ ទាំងអស់ត្រូវស្លាប់។​

          តាមព័ត៍មានថ្មីៗបំផុតរបស់ខុទ្ធកាល័យដំណាងរបស់ក្រុមហ៊ុនអាកាសចរណ៍​
ម៉ាឡេស៊ី ( malaysia Airlines ) ប្រចាំនៅទ្វីបអឺរ៉ុបថា៖ ក្នុងចំណោមជនរង​គ្រោះ​នោះ
មាន៖ជនហូឡង់ចំនួន១៥៤នាក់ ជនអូស្ត្រាលីចំនួន២៧នាក់ ជន​ម៉ាឡេស៊ី​ចំនួន ២៣នាក់ ជនឥណ្ឌូនេស៊ីចំនួន១១នាក់ ជនអាមេរិកចំនួន៦នាក់ …​ជាដើម។

          មជ្ឈដ្ឋានមន្ត្រីអ៊ុយក្រែនបានចាត់ទុកថា៖ យន្តហោះនេះត្រូវបាញ់ធ្លាក់។​ ប៉ុន្តែ រហូតមកដល់ពេលនេះមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃគ្រោះថ្នាក់នេះ
ទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានស្នើបង្កើតគណៈ​កម្មការជាតិភ្លាមមួយរំពេចដើម្បីស៊ើបអង្កេតចំពោះដំណើរហោះហើររបស់
 ​MH17 នៃក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នេះ។ 

          ពីទីក្រុង Kuala Lumpur នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najip Razak បានរៀប
ចំ​សន្និសីទកាសែតជាបន្ទាន់ដើម្បីជូនដំណឹងចំពោះបណ្ដាសមាជិកគ្រួសារនៃ
ជន​រងគ្រោះ និងអ្នកបើកបរយន្តហោះនេះ។ នាបច្ចុប្បន្ន រដ្ឋាភិបាលម៉ាឡេស៊ី
បាន​បញ្ជូនយន្តហោះពិសេស១ទៅកាន់រដ្ឋធានី Kiev របស់អ៊ុយក្រែន ដោយ
ដឹកជញ្ជូន​ក្រុមជួយសង្គ្រោះបន្ទាន់។

          ក្នុងពេលនោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban
 Ki Moon ក៏បានអំពាវនាវអនវុត្តការស៊ើបអង្កេតអន្តរជាតិមួយលើគ្រប់​ជ្រុង
ជ្រោយ​និងតម្លាភាពចំពោះមូលហេតុនៃការធ្លាក់យន្តហោះនេះ និងសម្ដែង នូវសេចក្ដីទុក្ខព្រួយដ៏ជ្រាលជ្រៅជាមួយសាច់ញាត្តិជនរងគ្រោះទាំងនោះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ