យន្តហោះយោធារបស់អង់គ្លេស NATO និងស៊ុយអែតធ្វើចារកម្មនៅជិតដែនដីរុស្ស៊ី

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ីបានដកស្រង់ទិន្នន័យពី
វ៉ែបសាយបរទេសតាមដានសកម្មភាពរបស់យន្តហោះយោធាដែលឲ្យដឹងថា យន្ត
ហោះចារកម្មរបស់កម្លាំងកងទ័ពជើងអាកាសអង់គ្លេស អង្គការសន្ធិសញ្ញាអាត្លង់ទិក
ខាងជើង (NATO) និងប្រទេសស៊ុយអែតនាថ្ងៃទី១៩ មេសា​បានហើរទៅកាន់ជិតខ្សែ
ព្រំដែនរបស់រុស្ស៊ីនៅភាគខាងត្បូងសមុទ្រ Baltic ដើម្បីអនុវត្ត ភារកិច្ច។ជាក់ស្ដែងគឺ
 យន្តហោះមួយគ្រឿងរបស់កងកម្លាំងការពារអាកាស អង់គ្លេសបានធ្វើចារកម្មក្នុង
រយៈពេលប៉ុន្មានម៉ោងនៅតំបន់សមុទ្រខេត្ត Kaliningrad របស់រុស្ស៊ី។យន្តហោះ
ផ្សេងៗទៀតរបស់ NATO និងស៊ុយអែត ក៏បានហើរទៅកាន់ជិតតំបន់ខេត្ត
Kaliningrad ដើម្បីធ្វើចារកម្មអំពីដែនដីរុស្ស៊ី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ