យន្តហោះយោធាអាមេរិកដែលដឹកមនុស្ស២០នាក់បានធ្លាក់ខណៈពេលធ្វើសមយុទ្ធនៅអូស្ត្រាលី
(VOVWORLD) - នៅថ្ងៃទី ២៧ ខែសីហា យន្តហោះយោធាអាមេរិកមួយគ្រឿង ដែលផ្ទុកមនុស្សប្រហែល ២០នាក់ បានធ្លាក់ក្នុងអំឡុងពេលធ្វើសមយុទ្ធនៅភាគខាងជើងប្រទេសអូស្ត្រាលី។
យន្តហោះ Osprey របស់អាមេរិក។ ប្រភព៖ រូបភាព Getty |
យោងតាមទូរទស្សន៍ ABC របស់អូស្ត្រាលី យន្តហោះ Osprey របស់អាមេរិក បានធ្លាក់ក្នុងអំឡុងពេលធ្វើសមយុទ្ធនៅជិតកោះ Tiwi ភាគខាងជើងនៃទីក្រុង Darwin។ កម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះជីវិតមនុស្សមួយចំនួននៅលើយន្តហោះ។
ជាមួយគ្នានេះដែរ ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្ននៃតំបន់ដែនដីអូស្ត្រាលី ខាងជើងបានឲ្យដឹងថា ការធ្លាក់យន្តហោះមួយបានកើតឡើងនៅលើកោះ Melville ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីភាគខាងជើងនៃប្រទេសអូស្ត្រាលីដីគោក កាលពីព្រឹកថ្ងៃទី ២៧ ខែសីហា (ម៉ោងក្នុងស្រុក)។ យន្តហោះ Osprey កំពុងចូលរួមក្នុងសមយុទ្ធរួមរវាងកងទ័ពអាមេរិក និងកងទ័ពអូស្ត្រាលីដែលមានឈ្មោះថា "Predators Run"៕