យន្តហោះរបស់វៀតណាមបើកទូលាយក្របខ័ណ្ឌស្វែងរកនៅដំបន់ព្រៃ U Minh
(VOVWORLD) /  
|
យន្តហោះរបស់វៀតណាមបើកទូលាយក្របខ័ណ្ឌស្វែងរកនៅដំបន់ព្រៃ U Minh (VOV) |
Vovworld-នាថ្ងៃទី១៣មិនា វៀតណាមនៅរក្សាសកម្មភាពស្វែងរកតាម
ផែនការជាមួយការចូលរួមរបស់យន្តហោះចំនួន៤គ្រឿង។ ដំបន់ស្វែងរកត្រូវបាន
បើកទូលាយទៅដំបន់ព្រៃ U Minh។
យន្តហោះ៤គ្រឿងរបស់វៀតណាមបន្តហោះមកដំបន់ស្វែងរកយន្តហោះ
ម៉ាឡេស៊ីបាត់ខ្លយន។ ជាក់ស្ដែងគឺយន្តហោះ AN 26 ចំនួន២គ្រឿងបន្តស្វែងរកក្នុង
ដំបន់ប្រកាសហោះហើរ ទីក្រុងហូជីមិញដំបន់ត្រូវបានចាត់ទុកគឺយន្តហោះបាត់ខ្លួន
និងបើកទូលាយក្របខ័ណ្ឌស្វែងរកនៅដំបន់ភាគអាគ្នេយ៍ខេត្ត Ca Mau។ យន្តហោះ
CASA 8981 បន្តស្វែងរកឡើងវិញដំបន់ជាប់ខេត្ត Ca Mau។ រីឯឧទ្ធម្ភាគចក្រ Mi 171
លេខ០៤ បានហោះទៅដំបន់ព្រៃ U Minh ក្របខ័ណ្ឌស្វែងរកក្នុងព្រៃ U Minh
ប្រមាណ៥០ដល់៧០គីឡូម៉ែត្រក្រឡា។
មុននោះផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មាន VOV អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍
ដឹកជញ្ជូនវៀតណាមលោក Pham Quy Tieu បានឲ្យដឹងថា វៀតណាមជានិច្ចកាល
ផ្សព្វផ្សាយអ្វីៗដែលរកឃើញបាននិងខំប្រឹងប្រែងដ៏ធំធេងក្នុងការស្វែងរកយន្តហោះ
របស់ម៉ាឡេស៊ី។
នាថ្ងៃទី១៣មិនានៅសន្និសីទកាសែតប្រចាំ ឆ្លើយសំនួររបស់អ្នកយកព័ត៌មាន
ស្នើរឲ្យដឹងអំពីផែនការលាតត្រដាងការងារស្វែងរកយន្តហោះរបស់ក្រុមហ៊ុន
អាកាសចរណ៍ម៉ាឡេស៊ីត្រូវបាត់ខ្លួនក្នុងប៉ុន្មានថ្ងៃខាងមុខអ្នកនាំពាក្យក្រសួងការ
បរទេសវៀតណាមលោក Le Hai Binh បានឲ្យដឹងថា៖
“ក្នុងប៉ុន្មានថ្ងៃកន្លងមក រួមជាមួយការខំប្រឹងប្រែងរបស់ភាគីទាក់ទិននានា វៀត
ណាមបានម្ចាស់ការមានវិធានការទប់ទល់សហការសកម្មក្នុងការអនុវត្តព្រមៗគ្នា
ដាច់ខាតវិធានការស្វែងរកជួយសង្គ្រោះបន្ទាន់។ វៀតណាមបានបង្កើតបញ្ជាការដ្ឋាន
នៅ Phu Quoc ដើម្បីគ្រប់គ្រងរាល់សកម្មភាពទាក់ទិនដល់ការងារស្វែងរកជួយ
សង្គ្រោះ។ក្នុងប៉ុន្មានថ្ងៃខាងមុខនឹងអនុវត្តសហការជិតស្និទ្ធជាមួយភាគីម៉ាឡេស៊ី
ដើម្បីកំណត់ដំបន់ក៏ដូចជាល្បឿនដំណើរការនៃការងារនេះ៕”
-VOVWORLD