យន្តហោះស៊ីវិលអេហ្ស៊ីបត្រូវបានជាចាប់ចំណាប់ខ្មាំង
|
យន្តហោះស៊ីវិលអេហ្ស៊ីបត្រូវបានជាចាប់ចំណាប់ខ្មាំង (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៩ មិនា យន្តហោះBoeing 737 លេខ MS181 របស់
ក្រុមហ៊ុនអាកាសចរណ៍ Egypt Air ដែលកំពុងហោះហើរពីទីក្រុង Alexandria
កាន់តែទីក្រុងកែរត្រូវបានចាប់ចំណាប់ខ្មាំង ក្នុងនោះមានអ្នកធ្វើដំណើរចំនួន
៥៥ នាក់និងក្រុមនាវិកយន្តហោះចំនួន ៧ នាក់។ ជនល្មើសបានទាមទាឲ្យ
អ្នកបើកបរ ប្តូរទិសហោះហើរទៅកាន់សាធារណៈរដ្ឋ Cyprus ហើយចុះចត
នៅព្រលាន យន្តហោះ Larnaca ភាគខាងត្បូងប្រទេសនេះ។ ជនល្មើសបាន
ដោះលែងនារីនិង កុមាមួយចំនួនលើជើងហោះហើរនេះ ព្រមទាំង បាន
ប្រកាសនឹងដោះលែងប្រជាពលរដ្ឋអេហ្ស៊ីប ផងដែរ។ មុននោះ ក្រុមជន
ល្មើសបានគំរាមកំហែងនឹងបំផ្ទុះគ្រាប់ បែកដែលបានបំពាក់តាមខ្លួនគាត់។
នាបច្ចុប្បន្ន កំលាំងពិសេសជួយសង្គ្រោះចំណាប់ខ្មាំងត្រូវបានដាក់ពង្រាយ
នៅព្រលានយន្តហោះ៕