យូនីសេហ្វអំពាវនាវឱ្យមានសកម្មភាពបន្ទាន់សម្រាប់កុមារស៊ូដង់ខាងត្បូង

(VOVWORLD) - គួរឱ្យកត់សម្គាល់ថា អត្រាមរណភាពចំពោះកុមារស៊ូដង់ខាងត្បូងគឺខ្ពស់បំផុតនៅលើពិភពលោក នៅពេលកុមារម្នាក់ក្នុងចំណោម ១០ នាក់បានស្លាប់មុនអាយុ ៥ ឆ្នាំ ដោយសារតែបណ្ដាជំងឺដែលអាចការពារបាននិងកង្វះការថែទាំសុខភាព។
យូនីសេហ្វអំពាវនាវឱ្យមានសកម្មភាពបន្ទាន់សម្រាប់កុមារស៊ូដង់ខាងត្បូង - ảnh 1កុមាររីម្នាក់នៅជំរុំជ្រកកោន Juba ប្រទេសស៊ូដង់ខាងត្បូង (រូបថត៖ AFP/TTXVN)

  នៅក្នុងរបាយការណ៍មួយដែលបានប្រកាសនាថ្ងៃទី ១៨ ខែវិច្ឆិកា ដោយចំណងជើងថា“កុមារនៅផ្លូវបត់” មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) បានអំពាវនាវឱ្យសហគមន៍អន្តរជាតិមានសកម្មភាពបន្ទាន់ដើម្បីបញ្ឈប់ការរំលោភបំពាននិងការជិះជាន់លើកម្លាំងពលកម្មកុមារនៅស៊ូដង់ខាងត្បូង។ របាយការណ៍នេះ បានគូសបញ្ជាក់ថា កុមារនៅស៊ូដង់ខាងត្បូងស្ថិតក្នុងចំណោមក្រុមដែលខាតបង់និងងាយរងគ្រោះបំផុតនៅលើពិភពលោក ហើយមិនទាន់ទទួលបានសិទ្ធិរបស់ខ្លួននៅឡើយ។ គួរឱ្យកត់សម្គាល់ថា អត្រាមរណភាពចំពោះកុមារស៊ូដង់ខាងត្បូងគឺខ្ពស់បំផុតនៅលើពិភពលោក នៅពេលកុមារម្នាក់ក្នុងចំណោម ១០ នាក់បានស្លាប់មុនអាយុ ៥ ឆ្នាំ ដោយសារ តែបណ្ដាជំងឺដែលអាចការពារបាននិងកង្វះការថែទាំសុខភាព។

របាយការណ៍នេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនិងស្វែងរកដំណោះស្រាយដើម្បីគាំទ្រដល់រដ្ឋាភិបាលក្នុងតំបន់ក្នុងការថែទាំនិងការពារកុមារដូចជា ការបង្កើនថវិការជួយគាំទ្រ ជំរុញឱ្យមានការចូលរួមរបស់យុវជននិងអនុវត្តគោលការណ៍សមភាព យេនឌ័រ ដែលត្រូវបានរួមបញ្ចូលនៅក្នុងបណ្ដាកម្មវិធីគាំទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ