យានអាវកាស Chandrayaan-3 របស់ឥណ្ឌាត្រៀមចុះចតលើផ្ទៃព្រះច័ន្ទ
(VOVWORLD) - យាន Chandrayaan-3 របស់ឥណ្ឌា គ្រោងនឹងចុះចតលើផ្ទៃព្រះច័ន្ទនៅម៉ោង ១៨ និង ៤នាទី ថ្ងៃទី ២៣ ខែសីហា។
នេះជាការប្រកាសជាផ្លូវការរបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) នាថ្ងៃទី ២០ខែសីហា។ ប្រសិនបើយាន Chandrayaan-3 ចុះចតដោយជោគជ័យ ឥណ្ឌានឹងនៅតែជាប្រទេសទី ៤ ដែលសម្រេចបានការចុះចតនៅលើឋានព្រះច័ន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និងចិន។
យាន Chandrayaan-3 ដែលបានបាញ់បង្ហោះនៅថ្ងៃទី ១៤ ខែកក្កដា បានចូលគន្លងព្រះច័ន្ទ នៅថ្ងៃទី ៥ ខែសីហា។ បន្ទាប់មក យាននឹងបំបែកចេញពីយានអវកាសនៅថ្ងៃទី ១៧ ខែសីហា ដើម្បីចុះចតលើផ្ទៃឋាននេះ។ យានអវកាសនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់ការធ្វើដំណើររយៈពេល ៤០ ថ្ងៃដើម្បីចុះចតនៅជិតប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទនៅថ្ងៃទី ២៣ ខែសីហា បន្ទាប់មកប្រតិបត្តិបេសកកម្មរុករក និងពិសោធន៍រយៈពេលពីរសប្តាហ៍៕