យានអវកាស Philae បានចុះចត់លើផ្កាយដុះកន្ទុយដើម្បីស្វែងរកប្រភពរស់នៅ
|
យានអវកាស Philae |
(VOV)_ទីភ្នាក់ងារអវកាសសហភាពអឺរ៉ុប ( ESA) បានជូនដំណឹងនាថ្ងៃទី១២
វិច្ឆិកា ថា៖ក្រោយរយៈពេល១០ថ្ងៃហោះហើរក្នុងអវកាស យានអវកាស Rosetta បាន
ទម្លាក់ យានតូច១ទៀតឈ្មោះPhilae ចុះចត់លើផ្ទៃផ្កាយដុះកន្ទុយ ដែលបានហៅថា
Tchourioumov – Guerassimenko មានចំងាយពីផែនដី ៥០០លានគីឡូម៉ែត្រ។ នេះគឺ
ជាព្រឹត្តិការណ៍វប្រវត្តិសាស្ត្រ ក្នុងវិស័យអវកាស និងសង្ឃឹមថាវានឹងនាំមកនូវចម្លើយ
អំពីប្រភពមានជីវិតរស់នៅ។
យាន Philae មានទម្ងន់១០០គីឡូក្រាម ជាបន្ទប់ពិសោធចល័តទំនើបមួយ និង
ជាយានអវកាសដើមដំបូងលើពិភពលោកចុះចត់លើផ្កាយដុះកន្ទុយ។
មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្របានចាត់ទុកថា៖ ផ្កាយដុះកន្ទុយនឹងមានបណ្ដាចម្លើយ
អំពីអាថ៍កំបាំងនៃប្រភពមានជីវិតរស់នៅដែរ៕