យប្រធានាធិបតី Mohamed Morsi ខំប្រឹងប្រែងធូរស្រាលភាពតានតឺងក្នុងអេស្ស៊ីប
(VOVworld) – កំលាំងសម្ពាធដែលកើនឡើងពីបណ្ដាប៉ាតុកម្មនៅអេហ្ស៊ីប
ក្នុងរយៈពេល ៣ ថ្ងៃកន្លងមក និងប្រតិកម្មយ៉ាងខ្លាំងក្លារបស់មជ្ឍដ្ឋានអ្នក
យុត្តិធម៌ បន្ទាប់ពីការចេញផ្សាយសេចក្តីថ្លែងការរដ្ឋធម្មនុញថ្មី ធ្វើឲ្យប្រធា
នាធិបតី Mohamed Morsi មានកាយវិការ សំដៅធូស្រាលភាពតានតឹងនៅ
ប្រទេសនេះ។ ខុទ្ទកាល័យប្រធានាធិបតីអេស្ស៊ីបបានឲ្យដឹងថា៖ ប្រធានា
ធិបតី Morsi នឹងរៀបចំ ការសន្ទនាជនជាតិជាមួយកំលាំងនយោបាយទាំង
ឡាយ ដើម្បីទទួលបាន ការយល់ព្រមអំពីខ្លើមសារនៃសេចក្តីព្រៀងរដ្ឋ
ធម្មនុញ។ ក្នុងសេចក្តីប្រកាសដែលបានផ្ញើរឲ្យបណ្ដាស្ថាប័នសារព័រ៌មាន
នាថ្ងៃទី ២៥ វិច្ឆិកា ខុទ្ទកាល័យប្រធានាធិបតីបានអះអាងថា៖ ការចេញ
ផ្សាយឯកសារពោលខាងលើគឺទង្វើចាំបាច់ សំដៅរកចាប់ជនល្មើស៕