យេម៉ែនកំពុងធ្លាក់ចូលក្នុងស្ថានភាពរដួលរលំទាំងស្រុង

(VOVWORLD) - នាថ្ងៃទី ៣០ ឧសភា អគ្គលេខាធិការរង អ.ស.ប. ទទួលបន្ទុក បញ្ហាមនុស្សធម៌ លោក Stephen O’Brien បានចាត់ទុកថា៖ ប្រទេសយេម៉ែន កំពុងធ្លាក់ចូលក្នុងស្ថានភាពដួលរលំទាំងស្រុង ក្នុងកាលៈទេសៈ ប្រជាពលរដ្ឋនៃ ប្រទេសនេះកំពុងប្រឈមមុខនឹងរាល់ការសាកល្បងធ្ងន់ធ្ងរដូចជា៖ សង្គ្រាម ទុរ្ភិក្សនិងការផ្ទុះឡើងអាសន្នរោគរាគរូស។ 
យេម៉ែនកំពុងធ្លាក់ចូលក្នុងស្ថានភាពរដួលរលំទាំងស្រុង - ảnh 1 យេម៉ែនកំពុងធ្លាក់ចូលក្នុងស្ថានភាពរដួលរលំទាំងស្រុង

(VOVworld)  - នាថ្ងៃទី ៣០ ឧសភា អគ្គលេខាធិការរង អ.ស.ប. ទទួលបន្ទុក បញ្ហាមនុស្សធម៌ លោក Stephen O’Brien បានចាត់ទុកថា៖ ប្រទេសយេម៉ែន កំពុងធ្លាក់ចូលក្នុងស្ថានភាពដួលរលំទាំងស្រុង ក្នុងកាលៈទេសៈ ប្រជាពលរដ្ឋនៃ ប្រទេសនេះកំពុងប្រឈមមុខនឹងរាល់ការសាកល្បងធ្ងន់ធ្ងរដូចជា៖ សង្គ្រាម ទុរ្ភិក្សនិងការផ្ទុះឡើងអាសន្នរោគរាគរូស។ ថ្លែងមតិនៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប លោក Stephen O’Brien បានលើកច្បាស់ថា៖ នេះគឺជាពេលវេលាដើម្បី បញ្ចប់ «ស្ថានភាពប្រកាសអាសន្នខាងស្បៀងអាហារធ្ងន់ធ្ងរបំផុតលើ ពិភពលោក» នៃប្រទេសនេះរស់រានមានជីវិតឡើងវិញ។ បណ្ដាការវាយតំលៃរបស់លោក Stephen O’Brien បានបង្ហាញនូវ ការអស់សង្ឃឹមចំពោះការខំប្រឹងប្រែងដែលមិនទទួលជោគជ័យរបស់អ.ស.ប.ក្នុងការដាក់សម្ពាធទៅលើតម្រូវការរបស់ភាគីនានានៅយេម៉ែនសំដៅបញ្ឈប់អំពើហឹង្សារហើយចូលរួមការចរចារអំពីបញ្ចប់សង្គ្រាមដែលអូសបន្លាយក្នុងរយៈ ពេល ២ ឆ្នាំនៅប្រទេសនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ