យ៉េមែន៖ពួកឧទ្ទាម Houthi យល់ព្រមសន្ទនាប្រសិនបើកងទ័ពចំរុះអារ៉ាប់បញ្ចប់ការវាយប្រហារដោយជើងអាកាស
|
យ៉េមែន៖ពួកឧទ្ទាម Houthi យល់ព្រមសន្ទនាប្រសិនបើកងទ័ពចំរុះអារ៉ាប់បញ្ចប់ការវាយប្រហារដោយជើងអាកាស (Reuters) |
Vovworld-នាថ្ងៃទី១៤ឧសភាបណ្ដាមន្ត្រីរដ្ឋាភិបាលយ៉េមែនបានឲ្យដឹងថា ពួក
ឧទ្ទាម Houthi បានយល់ព្រមស្ដារការចរចារសន្តិភាពប្រសិនបើកងទ័ពចំរុះអារ៉ាប់
ដឹកនាំដោយអារ៉ាបីសាអូឌីតបញ្ចប់យុទ្ធនាការវាយប្រហារតាមជើងអាកាស។
លក្ខខ័ណ្ឌពោលខាងលើបាននាំចេញក្នុងជំនួបមុខរវាងបេសកជនពិសេសអង្គការ
សហប្រជាជាតិទទួលបន្ទុកអំពីយ៉េមែនលោក Ismail Ould Cheikh Ahmed ជាមួយ
តំណាងកំលាំង Houthi និងគណបក្សមហាសន្និបាតប្រជាជនទូទាំងប្រទេស (GPC)។
ទន្ទឹមនឹងនោះ Houthi និង GPC បានសំណូមពរអង្គការសហប្រជាជាតិអន្តរាគមន៍
សំដៅបញ្ចប់ការវាយប្រហារដោយជើងអាកាសទន្ទឹមនឹងនោះស្នើររៀបចំការចរចារ
នៅក្រុង Geneva (ស្វីស)ជំនួសឲ្យរដ្ឋធានី Riyadh របស់អារាបីសាអូឌីត៕