យល់ព្រមនឹងការបើកទូលាយមុខសញ្ញាចូលរួមការធានារ៉ាប់រងសង្គម

យល់ព្រមនឹងការបើកទូលាយមុខសញ្ញាចូលរួមការធានារ៉ាប់រងសង្គម - ảnh 1
យល់ព្រមនឹងការបើកទូលាយមុខសញ្ញាចូលរួមការធានារ៉ាប់រងសង្គម (vietnamplus.vn)

        Vovworld-ពិភាគ្សាអំពីខ្លឹមសារមួយចំនួនដែលនៅមានការខ្វែងគំនិតនៃ​ពង្រាង
​ធ្វើវិសោធនកម្មច្បាប់ធានារ៉ាប់រងសង្គមក្នុងសម័យធ្វើការនាថ្ងៃទី២៣​តុលា សមាជិក
សភាជាច្រើនបានយល់ព្រមលើវិធានការបើកទូលាយមុខសញ្ញា​ចូលរួមការធានារាប់
រងសង្គមចាប់បង្ខំចំពោះអ្នកធ្វើការពី១ខែដល់ក្រោម៣ខែ។

        បណ្ដាមតិបានចាត់ទុកថា ការកំណត់នេះនឹងប្រឆាំងបានស្ថានភាពដែល​អង្គភាព
អាជីវកម្មអ្នកប្រើប្រាស់ពលករគេចវេសពីការបង់ប្រាក់ធានារ៉ាប់រងសង្គម​ដោយការចុះ
កិច្ចព្រមព្រៀងជាមួយពលករជាបន្តបន្ទាប់ក្នុងរយៈពេលក្រោម៣ខែ។ សមាជិកសភា
ជាច្រើនក៏ខ្វល់ខ្វាយអំពីការកំណត់នេះដែរ។ ទោះបីជា​យល់​ព្រម​នឹងការបើកទូលាយ
មុខសញ្ញាចូលរួមការធានារ់ាប់រងសង្គមក្តី​ប៉ុន្តែសមាជិក​សភាមួយចំនួនបានចាត់ទុកថា
ចំពោះកិច្ចព្រមព្រៀងពលកម្មក្រោម៣ខែគួរតែ​បង់ការធានារ៉ាប់រងសង្គមតាមរបៀប
ស្ម័គ្រចិត្តនិងបន្ទាប់ពីបានផុតការព្រម​ព្រៀងដែលចុះហត្ថលេខាជាបន្តទើបបានចាប់
បង្ខំបង់ការធានារ៉ាប់រងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ