យុវជនខេត្ត Binh Thuan ជួយជ្រោមជ្រែងយុទ្ធនាការធ្វើឲ្យពិភពលោកស្អាតឆ្នាំ២០១៨

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ កញ្ញា នៅស្រុក Tuy Phong ខេត្ត Binh Thuan មជ្ឈឹមសម្ព័ន្ធ យុវជនកុម្មុយនិស្តហូជីមិញ សហការជាមួយក្រសួងធនធាននិងបរិស្ថាននិង គណៈកម្មាធិការប្រជាជនខេត្ត Binh Thuan បានរៀបចំទិវាជួយជ្រោមជ្រែងយុទ្ធ នាការធ្វើឲ្យពិភពលោកស្អាត ឆ្នាំ២០១៨។
យុទ្ធនាការក្រោមប្រធានបទ “គ្រប់គ្រងសម្រាមដើម្បីបរិស្ថានជនបទប្រកប ដោយចីរភាព” បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការងារគ្រប់គ្រងបរិស្ថាន ពិសេសគឺការគ្រប់គ្រងកាកសំណល់នៅតំបន់ជនបទ។ ទិវាជួយជ្រោមជ្រែង ខាងលើ គឺសំដៅពង្រីកតួនាទីរបស់យុទ្ធជនក្នុងកិច្ចការពារបរិស្ថានតាមរយៈ សកម្មភាពជាក់ស្ដែង រួមចំណែកទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងគ្រោះ ធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ