យុវជនខេត្ត​ Dak Lak ជាមួយកម្មវិធី “ខៃមីនានៅតំបន់​ព្រំដែន”

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ នៅស្រុក Buon Don ខេត្ត Dak Lak សម្ព័ន្ធយុវជនខេត្ត Dak Lak បានរៀបចំសកម្មភាពសុខុមាលភាពសង្គមជាច្រើនឆ្ពោះទៅប្រជាពលរដ្ឋនៅតំបន់ព្រំដែន និងយុទ្ធជននៃកងកម្លាំងការពារព្រំដែន ក្នុងក្របខ័ណ្ឌនៃកម្មវិធី “ខែមីនានៅតំបន់ព្រំដែន” និងចាប់ផ្តើម “ខែយុវជន” ឆ្នាំ ២០២៤។

ជាមួយប្រធានបទ “យុវជនស្ម័គ្រចិត្តដើម្បីជីវភាពសហគមន៍” កម្មវិធីនេះ មានសកម្មភាពជាច្រើនដូចជា៖ ពិនិត្យព្យាបាលជំងឺនិងផ្តល់ថ្នាំសង្កូវដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅភូមិ Drang Phốk ឃុំ Krông Na; ផ្តល់អាហារូបករណ៍ កូនធម៌របស់ប៉ូស្ត៍ការពារព្រំដែន; ផ្តល់កង់ដល់សិស្សដែលជំនះលើការលំបាកសិក្សាបានល្អ; ផ្តល់ដើមទុនចាប់ផ្តើមអាជីវកម្មដល់យុវជន។

យុវជនខេត្ត​ Dak Lak ជាមួយកម្មវិធី “ខៃមីនានៅតំបន់​ព្រំដែន” - ảnh 1ការពិនិត្យព្យាបាលជំងឺនិងផ្តល់ថ្នាំសង្កូវដោយឥតគិតថ្លៃដល់ប្រជាជន។ រូបថត៖ VOV

លោក Y Le Pas Tor អនុលេខាអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនខេត្ត ប្រធានសហភាពសហព័ន្ធយុវជនវៀតណាមខេត្ត Dak Lak បានមានប្រសាសន៍ថា៖ “សម្ព័ន្ធយុវជនខេត្តបានផ្តាំផ្ញើដល់សមាជិក និងយុវជនគ្រប់ជាន់ថ្នាក់ រៀបចំសកម្មភាពពាក់ព័ន្ធនឹងប្រធានបទ «ឆ្នាំយុវជនស្ម័គ្រចិត្ត»។ យើងក៏បានរៀបចំសកម្មភាព "ខែមីនានៅតំបន់ព្រំដែន" ដោយផ្សារផ្ជាប់ជាមួយនឹងគម្រោងជាច្រើន ទាក់ទងនឹងសុខុមាលភាពសង្គមនៅតាមតំបន់ព្រំដែនផងដែរ។ តាមនោះ ឆ្ពោះទៅសកម្មភាពដើម្បីសហគមន៍ ហើយទន្ទឹមនឹងនោះក៏បានផ្សព្វផ្សាយដល់សមាជិកសម្ព័ន្ធយុវជននូវស្មារតីការពារបូរណភាពព្រំដែន និងកោះសមុទ្រផងដែរ”។

ក្នុងឱកាសនេះ សម្ព័ន្ធយុវជនខេត្ត Dak Lak បានប្រគល់ផែនទី «មោទនភាពទឹកដី» ចំនួន២០ផ្ទាំង ជូនដល់សួនឧទ្យានជាតិ Yok Don និងបណ្តាប៉ុស្តិ៍ការពារព្រំដែន៖ Yok Don, Bo Heng និង Serepok៕

ប្រតិកម្មទៅវិញ

ផ្សេងៗ