យុវជនចំនួន៥០០នាក់ចូលរួមយុទ្ធនាការសមុទ្រវៀតណាមបៃតង
(VOVWORLD) - នាព្រឹកថ្ងៃទី២៦ ឧសភា នៅឆ្នេរសមុទ្រ Thanh Khe សម្ព័ន្ធយុវជនទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានបំផុសបើកយុទ្ធនាការសមុទ្រវៀតណាម បៃតង ហើយបំផុសចលនាបោសសម្អាតបរិស្ថានសមុទ្រឆ្នាំ២០១៨។
យុទ្ធនាការសមុទ្រវៀតណាមបៃតងត្រូវបានរៀបចំឡើងនៅខេត្តក្រុងចំនួន៥រួមមាន Thanh Hoa Nghe An Quang Binh Quang Tri និង Da Nang ចាប់ពីថ្ងៃទី១៨ដល់ទី២៦ ឧសភាឆ្នាំ២០១៨។ យុទ្ធនាការនេះគឺសំដៅអំពាវនាវឲ្យយុវជនស្ម័គ្រចិត្ត អង្គការ និងបុគ្គលទាំងអស់រួមគ្នាបោសសម្អាតសមុទ្រ ដើម្បីបរិស្ថានសមុទ្របៃតង។ តាមនោះ លើកកំពស់ការយល់ដឹងរបស់ប្រជាជនអំពីសារសំខាន់នៃកិច្ចការពារបរិស្ថានសមុទ្រ ដើម្បីសមុទ្រគ្មានសំរាមនាពេលអនាគត៕