យុវជនចូលរួមក្នុងកិច្ចការពារបរិស្ថានដើម្បីទប់ទល់នឹងងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានឯកភាពផ្តល់      សច្ចាប័នលើគម្រោងការណ៍ស្តីពី "សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញចូលរួមកិច្ចការពារបរិស្ថានដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុក្នុងដំណាក់កាល២០១៩-២០២២" ។
យុវជនចូលរួមក្នុងកិច្ចការពារបរិស្ថានដើម្បីទប់ទល់នឹងងការប្រែប្រួលអាកាសធាតុ - ảnh 1 យុវជនចូលរួមក្នុងកិច្ចការពារបរិស្ថាន

គម្រោងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងនិងឆ្ពោះទៅការផ្លាស់ប្តូរអាកប្បកិរិយារបស់យុវជនវ័យក្មេងនិយាយដោយឡែក និងប្រជាជននិយាយរួម ក្នុងកិច្ចការពារបរិស្ថាន ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ យោងតាមនោះ ជារៀងរាល់ឆ្នាំមានអង្គការសមាជិកយុវជន ១០០% បានរៀបចំសកម្មភាពយ៉ាងហោចណាស់ ១ លើក ដើម្បីចូលរួមក្នុងកិច្ចការពារបរិស្ថាននិងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ សាខាអង្គការសមាជិកយុវជន ១០០%នៅក្នុងតំបន់ប្រជាជនបានចុះឈ្មោះទទួលភារកិចនិងអនុវត្តគម្រោងការណ៍ "ធ្វើឲ្យផ្លួវភ្លឺស្អាតបាត - បៃតង - ស្រស់ស្អាត" ហើយយុវជនគ្រប់ជាន់ថ្នាក់បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី "ដើម្បីប្រទេសវៀតណាមមួយដ៏ស្រស់ស្អាត" ដោយមានសកម្មភាពដាំដើមឈើចំនួន ៣០ លានដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ