យុវជន​ជាមួយ​គំនិតផ្តួចផ្តើមអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម

(VOVWORLD) - នាថ្ងៃទី ១៥ ធ្នូ នៅទីក្រុងហាណូយ ការិយាល័យអង្គការសហប្រជាជាតិ ប្រចាំនៅវៀត ណាមបានរៀបចំព្រឹត្តិការណ៍មួយក្រោមប្រធានបទ “យុវជនជាមួយគំនិតផ្តួចផ្តើមនិងនវានុវត្តន័ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម”។

នេះគឺជាព្រឹត្តិការណ៍មួយសម្រាប់ក្រុមយុវជននានាដើម្បីឧទ្ទេសនាមគម្រោងដែលខ្លួនបានផ្តួចផ្តើម ដោយមានគោលដៅដើម្បីសហគមន៍ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គម្រោងចំនួន ៩ ដែលដឹកនាំដោយយុវជនលើវិស័យជាច្រើន ចាប់ពីការថែទាំសុខភាព រហូតដល់ការការពារបរិស្ថាន ត្រូវបានដាក់តាំងបង្ហាញ និងឧទ្ទេសនាមនៅការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមដោយបង្ហាញយ៉ាងច្បាស់អំពីតួនាទីរបស់យុវជនក្នុងការកំណត់រូបរាងនាពេលអនាគត។ ពួកគេជាសិស្សានុសិស្ស និស្សិត អ្នកគ្រប់គ្រងធុរកិច្ចសង្គម ដែលនាំមកនូវគំនិតផ្តួចផ្តើមជាក់ស្តែងជាច្រើនដល់សហគមន៍ ដូចជា៖លើកកម្ពស់ការយល់ដឹងអំពីការកែច្នៃសំណល់ប្លាស្ទិក ការគាំទ្រផ្លូវចិត្តដល់ជនពិការ ការអភិវឌ្ឍន៍ទីសាធារណៈអេកូឡូស៊ី។

យោងតាមលោកស្រី Pauline Fatima Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ដើម្បីពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ ពិភពលោកត្រូវការគំនិតថ្មីៗ និងសកម្មភាពដិតដល់ រួមទាំងតួនាទីរបស់យុវជនមានសារៈសំខាន់ខ្លាំងណាស់។ លោកស្រីជឿជាក់ថា យុវជនវៀតណាមជាង ២២លាននាក់ គឺជាកំណប់ទ្រព្យនៃទេពកោសល្យ និងគំនិតសម្រាប់អនាគត និងជាកម្លាំងសម្រាប់ការបង្កើតថ្មី និងការផ្លាស់ប្តូរសង្គមនាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ