យុវជនតបស្នងសងគុណវីរជន និងយុទ្ធជនពលីនៅខេត្ត Dien Bien
(VOVWORLD) - យុវជនទាប់រយនាក់ តំណាងយុវជនចំនួន ១៦ ម៉ឺននាក់ នៃបណ្ដាជនជាតិខេត្ត Dien Bien រួមជាមួយសម្ព័ន្ធយុវជនប្លុកសហគ្រាសមជ្ឈឹមបានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញានក្ខ័ន្ធ អុធធូបទាននៅ នៅទីឈាបនដ្ឋានយុទ្ធជនពលី A1 Him Lam Doc Lap និង Tong Khao។
យុវជនតបស្នងសងគុណវីរជន និងយុទ្ធជនពលីនៅខេត្ត Dien Bien |
កាលពីយប់មិញ (ថ្ងៃទី ២១ កក្កដា) នៅទីឈាបនដ្ឋានយុទ្ធជនពលី A1 ទីក្រុង Dien Bien Phu (ខេត្ត Dien Bien) សម្ព័ន្ធយុវជនប្លុកសហគ្រាសមជ្ឈិម សហការជាមួយសម្ព័ន្ធយុវជនខេត្ត Dien Bien រៀបចំពិធី អុជធូបទានតបស្នងសងគុណដល់វីរជន និងយុទ្ធជនពលី ក្នុងឱកាសរំលឹកខួបលើលកទី ៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៣)។ យុវជនទាប់រយនាក់ តំណាងយុវជនចំនួន ១៦ ម៉ឺននាក់ នៃបណ្ដាជនជាតិខេត្ត Dien Bien រួមជាមួយសម្ព័ន្ធយុវជនប្លុកសហគ្រាសមជ្ឈឹមបានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញានក្ខ័ន្ធ អុធធូបទាននៅ នៅទីឈាបនដ្ឋានយុទ្ធជនពលី A1 Him Lam Doc Lap និង Tong Khao។
ក្នុងឱកាសនេះ សម្ព័ន្ធយុវជនប្លុកសហគ្រាសមជ្ឈឹមបានជួយឧបត្ថម្ភថវិកាសាងសង់ផ្ទះមហាសាមគ្គីនៅខេត្ត Dien Bien ជាមួយទឹកប្រាក់ប្រមាណ ១,២ ពាន់លានដុង (ជាង ៥ ម៉ឺនដុល្លារអាមេរិក)។ សម្ព័ន្ធយុវជនប្លុកសហគ្រាសមជ្ឈឹមក៏បានផ្តល់អំណោយដល់យុទ្ធជន Dien Bien និងផ្តល់កង់ដល់សិស្សានុសិស្សមកពីគ្រួសារគោលនយោបាយក្នុងខេត្តផងដែរ៕