យុវជននិងនិស្សិតអាណិកជនវៀតណាមតបស្នងបណ្ដាវីរយុទ្ធជនពលី

(VOVWORLD) - ក្នុងក្របខ័ណ្ឌជំរុំរដូវក្ដៅវៀតណាមឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១៥ ខែកក្កដា គណៈប្រតិភូយុវជននិងនិស្សិតអាណិកជនវៀតណាមបានទៅអុជធូបទៀននិងរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលីនៅកេរ្តិ៍ដំណែលផ្លូវចែកជាបី Dong Loc ខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម ហើយទៅអុជធូបនៅផ្នូររបស់យុវនារី ស្ម័គ្រចិត្តចំនួន១០នាក់ដែលបាន ពលីជីវិតយ៉ាងអង់អាចក្លាហាននៅទីនេះ។
យុវជននិងនិស្សិតអាណិកជនវៀតណាមតបស្នងបណ្ដាវីរយុទ្ធជនពលី - ảnh 1យុវជននិងនិស្សិតជាអាណិកជនវៀតណាមអុជធូបទៀននៅផ្នូររបស់បណ្ដាវីរយុទ្ធជនពលីនៅកេរ្តិ៍ដំណែលផ្លូវចែកជាបី Dong Loc (រូបថត៖ VOV5) 

  កញ្ញា Nguyen Ngoc Mai អាណិកជនវៀតណាមនៅឡាវ បានចែករំលែកថា៖

        “នៅឡាវ ខ្ញុំបានស្ដាប់រឿងដំណាលស្ដីពីកងទ័ពស្ម័គ្រចិត្តវៀតណាមទៅជួយ ឧបត្ថម្ភប្រជាជនឡាវ ហើយពលីជិវិតនៅទីនេះ ដែលបានធ្វើអោយខ្ញុំរំភើបចិត្ត យ៉ាងខ្លាំងណាស់។ ហើយថ្ងៃនេះ ពេលបានមកដល់ផ្លូវចែកជាបី Dong Loc ហើយត្រូវបានស្ដាប់ពីពលីកម្មដ៏អង់អាចក្លាហានរបស់យុវនារីស្ម័គ្រចិត្តចំនួន១០នាក់ដើម្បីការពារមាតុប្រទេស។ ខ្ញុំពិតជារំភើបចិត្តយ៉ាងខ្លាំងណាស់ ហើយខ្ញុំ បានយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រក្នុងអំឡុងពេលសង្គ្រាមនៅស្រុកកំណើត។ អាស្រ័យដោយហេតុនេះ ខ្ញុំកាន់តែមានមោទនភាពចំពោះស្រុកកំណើត។ ខ្ញុំនឹង ខិតខំប្រឹងប្រែងរៀនសូត្រអោយបានពូកែដើម្បីសក្តិសមនឹងគុណូបការៈរបស់ ជំនាន់មុនៗ”។

        នារសៀលថ្ងៃដដែល គណៈប្រតិភូជំរុំរដូវក្ដៅវៀតណាមឆ្នាំ២០១៩បានបន្ត ទៅអុជធូបទៀន រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាយុទ្ធជនពលីនៅឈាបនដ្ឋានជាតិ Truong Son ខេត្ត Quang Tri៕

ប្រតិកម្មទៅវិញ

ផ្សេងៗ