យុវជនពង្រីកស្មារតីទទួលខុសត្រូវ ដើម្បីការពារបរិស្ថាន និងឆ្លើយ​តបទៅ​នឹង​គ្រោះមហន្តរាយ និងគ្រោះធម្មជាតិ

(VOVWORLD) - ប្រតិភូជាច្រើនបានចាត់ទុកថា ដើម្បីពង្រីកតួនាទីរបស់យុវជន ក្រៅពីការដែលប្រទេសនានាចាំចាច់ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញ។
យុវជនពង្រីកស្មារតីទទួលខុសត្រូវ ដើម្បីការពារបរិស្ថាន និងឆ្លើយ​តបទៅ​នឹង​គ្រោះមហន្តរាយ និងគ្រោះធម្មជាតិ - ảnh 1កញ្ញា Nguyen Thuc Thuy Tien បាននិយាយថាជាមួយនឹងតំណែង Miss Grand International 2021 និងកញ្ញាបានអនុវត្តគម្រោង និងសកម្មភាពសហគមន៍ជាច្រើន។ រូបថត៖ Anh Huyen/VOV5

នៅខាងក្រៅវេទិកាយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ ក្រោមប្រធានបទ “ការលើកកម្ពស់ភាពធន់៖ ថ្នាក់ដឹកនាំយុវជនបំផុសគំនិតជំរុញការច្នៃប្រឌិតត្រៀមខ្លួនជាស្រេចចំពោះគ្រោះមហន្តរាយ” ដែលប្រព្រឹត្តទៅនាថ្ងៃទី២០ ខែវិច្ឆិកា នៅទីក្រុងហាណូយ តំណាងយុវជនមកពីបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកដែលចូលរួម វេទិកាសុទ្ធតែបានអះអាងថា វេទិកាគឺជាឱកាសដ៏ល្អ ដើម្បីតភ្ជាប់ បំផុសគំនិត ជំរុញគំនិតផ្ដួចផ្ដើម ហើយតាមនោះបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយ និងកាត់បន្ថយផលប៉ះពាលអវិជ្ជមានដែលបណ្តាលមកពីគ្រោះមហន្តរាយ។

លោក Tareq Alkandari តំណាងយុវជននៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមគុយវែតបានឲ្យដឹងថា៖ “ការចូលរួមរបស់យុវជនក៏មានសារៈសំខាន់ណាស់នាបច្ចុប្បន្ន។ ក្នុងវេទិកានេះ គំនិតផ្តួចផ្តើមល្អៗជាច្រើនត្រូវបានលើកយកមកពិភាក្សា ហើយធ្វើការសន្និដ្ឋាន លើកដំណោះស្រាយដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិ និងវិបត្តិអាកាសធាតុ។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសកម្មភាពរបស់វេទិកា និងភាពស្រស់ស្អាតនៅទីក្រុងហាណូយ និងវៀតណាមផងដែរ”។

ប្រតិភូជាច្រើនបានចាត់ទុកថា ដើម្បីពង្រីកតួនាទីរបស់យុវជន ក្រៅពីការដែលប្រទេសនានាចាំចាច់ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញ ម្ចាស់ការឆ្លើយតបនឹងគ្រោះធម្មជាតិ និងគ្រោះមហន្តរាយដល់យុវជននោះ យុវជនគ្រប់រូបចាំបាច់ត្រូវពង្រីកការទទួលខុសត្រូវសង្គម ហើយរួមជាមួយសហគមន៍ការពារបរិស្ថាន”។

វេទិកាយុវជនគឺជាគំនិតផ្តួចផ្តើមរបស់វៀតណាម ក្នុង ឱកាសនៃកិច្ចប្រជុំកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី១១ (ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ