យុវជនវៀតណាមចំនួន ២ នាក់ ជាប់ Top ១០ មេដឹកនាំយុវជនឆ្នើមអាស៊ី
(VOVWORLD) - តំណាងឱ្យយុវជនវៀតណាមទទួលពានរង្វាន់គឺលោក Hoang Anh Tuan នាយកក្រុមហ៊ុនភាគហ៊ុន BLUE UNIVERSE ដែលមានគំនិតផ្តួចផ្តើមនិងប្រតិបត្តិគំនិតផ្តួចផ្តើម ទូ ATM ចែកអង្ករ ក្នុងកំឡុងពេលមានជំងឺកូវីដ១៩ និងលោក Tran Anh Tu ជាគ្រូពេទ្យនៃដេប៉ាតឺម៉ង់គ្រប់គ្រងជំងឺឆ្លង វិទ្យាស្ថានអនាម័យរោគរាតត្បាតមជ្ឈឹម វេជ្ជបណ្ឌិតនៅខ្សែជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។
លោក Tran Anh Tu (រូបថត៖ Thu Hang/VOV5) |
ក្នុងឱកាសទិវាយុវជនអន្តរជាតិឆ្នាំ ២០២១ ក្រុមប្រឹក្សាយុវជនអាស៊ី (AYC) ទើបបានរៀបចំពានរង្វាន់មេដឹកនាំ យុវជនឆ្នើមអាស៊ី ដើម្បីផ្តល់កិត្តិយសដល់មេដឹកនាំយុវជនអាស៊ីចំនួន ១០ រូប ដែលបានរួមចំណែកដល់សង្គម សហគមន៍ និងប្រទេសជាតិ ព្រមទាំងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាតកូវីដ-១៩ នៅក្នុងប្រទេសនិងតំបន់។
លក្ខណៈវិនិច្ឆ័យ របស់តំណាងឆ្នើមដែលទទួលបានពានរង្វាន់គឺ មេដឹកនាំយុវជនមានអាយុចាប់ពី ១៨ ដល់ ៣៥ ឆ្នាំ តែងតែមានគំនិតផ្តួចផ្តើមដោយបំផុសនូវសកម្មភាពឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ និងចូលរួមក្នុងបណ្តាសកម្មភាពស្ម័គ្រចិត្តដើម្បីរួមចំណែកដល់សហគមន៍ នាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់ សហគមន៍និងសង្គម។
លោក Hoang Tuan Anh (រូបថត៖ Thu Hang/VOV5) |
តំណាងឱ្យយុវជនវៀតណាមទទួលពានរង្វាន់គឺលោក Hoang Tuan Anh នាយកក្រុមហ៊ុនភាគហ៊ុន BLUE UNIVERSE ដែលមានគំនិតផ្តួចផ្តើមនិងប្រតិបត្តិគំនិ តផ្តួចផ្តើម ទូ ATM ចែកអង្ករ ក្នុងកំឡុងពេលមានជំងឺកូវីដ១៩ និងលោក Tran Anh Tu ជាគ្រូពេទ្យនៃដេប៉ាតឺម៉ង់គ្រប់គ្រងជំងឺឆ្លង វិទ្យាស្ថានអនាម័យរោគរាតត្បាតមជ្ឈឹម វេជ្ជបណ្ឌិតនៅខ្សែជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ ដោយមានស្នាដៃនិងការរួមចំណែកដ៏លេចធ្លោនិងមានអត្ថន័យ តំណាងទាំងពីររូបនេះទទួលបានពានរង្វាន់ក្នុងចំណោមពានរង្វាន់យុវជនឆ្នើមទាំង ១០ នៃទ្វីបអាស៊ី៕