យុវជនវៀតណាមជឿជាក់ថាប្រទេសជាតិនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត នាពេលអនាគត
(VOVWORLD) - ជំនាន់យុវជនវ័យក្មេងវៀតណាមសុទ្ធសឹងតែជឿជាក់ថាប្រទេសជាតិបាននិងកំពុងខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន។
យុវជនវៀតណាមជឿជាក់ថាប្រទេសជាតិនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត នាពេលអនាគត (រូបថត៖ tapchimattran.vn) |
នាថ្ងៃទី ១៩ ខែសីហា យោងតាមរបាយការណ៍ស្រាវជ្រាវស្តីពីជំនាន់ វ័យក្មេង វៀតណាមដែលបានធ្វើឡើងដោយ British Council ប្រចាំនៅវៀតណាមចាប់តាំងពីខែឧសភាឆ្នាំ ២០១៩ រហូតដល់ខែមេសាឆ្នាំ ២០២០ ដោយបានបង្ហាញឲ្យឃើញថា ជំនាន់យុវជនវ័យក្មេងវៀតណាមសុទ្ធសឹងតែជឿជាក់ថាប្រទេសជាតិបាននិងកំពុងខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន។
ជំនាន់យុវជនវៀតណាម ក៏មានសុទិដ្ឋិនិ យមអំពីអនាគតរបស់ប្រទេស ហើយជឿជាក់ថាប្រទេសវៀតណាមនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតក្នុងរយៈពេល ១៥ ឆ្នាំខាងមុខផងដែរ។ ទោះយ៉ាងណាក៏ដោយ ពួកគេនៅតែមានបំណងឲ្យមានកម្មវិធីបណ្តុះបណ្តាលជាក់ស្តែងជាច្រើនបន្ថែមទៀត ហើយយុវជនវ័យក្មេងមានក្តីសង្ឃឹមថាវៀតណាមនឹងសិក្សារៀនសូត្រពីប្រទេសដទៃទៀតក្នុងការ រក្សានិងទទួលយកមនុស្សដែលមានទេពកោសល្យ ការពារបរិស្ថាន ព្រមទាំងជម្រុញការផ្លាស់ប្តូរថ្មីដោយមានភាពច្នៃប្រឌិត និងលើកកម្ពស់គុណភាពជីវភាពរស់នៅឲ្យបានល្អទៀតផង៕