យុវជនវៀតណាមជួបប្រាស្រ័យវប្បធម៌ជាមួយតំណាងនៃនាវាយុវជនអាស៊ី អាគ្នេយ៍និងជប៉ុន

(VOVWORLD) - នាយប់ថ្ងៃទី២ ខែធ្នូ សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំកម្មវិធីជួប ប្រាស្រ័យវប្បធម៌ជាមួយតំណាងនៃនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនឆ្នាំ ២០១៨។
យុវជនវៀតណាមជួបប្រាស្រ័យវប្បធម៌ជាមួយតំណាងនៃនាវាយុវជនអាស៊ី អាគ្នេយ៍និងជប៉ុន - ảnh 1យុវជនវៀតណាមទទួលស្វាគមន៍យុវជននៃនាវាអាស៊ីអាគ្នេយ៍និងជប៉ុន 


ក្នុងកម្មវិធីនេះ តំណាងយុវជននៃនាវាអាស៊ីអាគ្នេយ៍និងជប៉ុនចំនួន៣២៦ នាក់និងតំណាងយុវជននៃតីក្រុងហូជីមិញចំនួន៥០០នាក់បានទស្សនាឈុតសម្ដែង សិល្បៈដ៏វិសេសវិសាលនានារបស់វៀតណាម ក៏ដូចជារបស់ប្រទេសអាស៊ាន នានានិងប្រទេសជប៉ុនផងដែរ។

        នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនលើកទី៤៥ឆ្នាំ២០១៨មានតំណាងចំនួន៣២៦នាក់ ក្នុងនោះមានតំណាងវៀតណាមចំនួន២៩នាក់។ តំណាងទាំងអស់ នៃនាវាយុវជននេះ នឹងស្នាក់នៅទីក្រុងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ ខែធ្នូ ដើម្បីចូលរួម សកម្មភាពជួបប្រាស្រ័យផ្នែកវប្បធម៌ សិល្បៈ ជាមួយយុវជន សិស្ស និងនិស្សិតនៅទីក្រុង ព្រមទាំងស្នាក់នៅតាមផ្ទះរបស់ប្រជាជនដើម្បីចូល រួមនិងស្វែងយល់អំពីសកម្មភាពប្រចាំថ្ងៃក្នុងក្រុមគ្រួសារវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ