យុវជនវៀតណាមនិងចិនជម្រុញសកម្មភាពជួបប្រាស្រ័យមិត្តភាព
(VOVworld)-ក្នុងក្របខ័ណ្ឌនៃមហោស្រពយុវជនវៀតណាម-ចិនលើកទី៣ឆ្នាំ២០១៦
នោះ នារសៀលថ្ងៃទី៧វិច្ឆិកា នៅទីក្រុងហាណូយ លេខាទី១នៃមជ្ឈឹមសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញ លោក Le Quoc Phong បានទទួលជួបជាមួយលេខាទី១មជ្ឈឹម
សម្ព័ន្ធយុវជនបក្សកុម្មុយនិស្តចិន លោក Qin Yizhi។ នៅទីនេះ លោក Le Quoc Phong
បានអះអាងថា ភាគីទាំងពីរគប្បីអនុវត្តល្អរាល់កិច្ចព្រមព្រៀងនិងសេចក្តីថ្លែង ការណ៍
ទាំងអស់ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរទទួលបាននាពេល
កន្លងទៅ។ ទន្ទឹមជាមួយគ្នានោះ នាពេលខាងមុខ ភាគីទាំងពីរគប្បីបន្តជម្រុញរាល់
សកម្មភាពជួបប្រាស្រ័យមិត្តភាព បណ្តុះបណ្តាលកម្មាភិបាល ពង្រឹងថែមទៀតនូវ
តួនាទីរបស់អាជីវករវ័យក្មេងនៃប្រទេសទាំងពីរ ដើម្បីចែករំលែកបទពិសោធន៍និងស្វែង
រកឱកាសសហប្រតិបត្តិការសម្រាប់ប្រទេសនីមួយៗ។ជាពិសេស ភាគីទាំងពីរបន្ត
ផ្តោត ការយកចិត្តទុកដាក់ក្នុងការបង្កលក្ខណៈងាយស្រួលឲ្យក្រុមអ្នកយកព័ត៌មានវ័យ
ក្មេង កម្មាភិបាលបំពេញល្អការងារសារព័ត៌មាននិងមានឱកាសជួបប្រាស្រ័យផ្លាស់ប្តូរ
ជំនាញ៕