យុវជនវៀតណាមបន្តរួមចំណែកក្នុងការកសាងពិភពលោកប្រកបដោយសន្តិភាពនិងអភិវឌ្ឍន៍

(VOVWORLD) - វេទិកាយុវជនពិភពលោកលើកទី២បានប្រារព្ធធ្វើឡើងនៅប្រទេសអេហ្ស៊ីប ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែវិច្ឆិកា។
យុវជនវៀតណាមបន្តរួមចំណែកក្នុងការកសាងពិភពលោកប្រកបដោយសន្តិភាពនិងអភិវឌ្ឍន៍ - ảnh 1 តំណាងប្រតិភូវៀតណាមថតរូបអនុស្សាវរីយ៍ជាមួយរដ្ឋមន្ត្រីក្រសួងយុវជននិងកីឡាអេហ្សីប

អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងវេទិកានេះ លោក  Nguyen Hai Minh ប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយ និស្តហូ ជីមិញ បានអោយដឹងថា នេះគឺជាឱកាសដ៏ល្អមួយសម្រាប់យុវជនវៀតណាមក្នុងការផ្លាស់ប្តូរ ចែករំលែកនិងរៀនសូត្រពីយុវជនទូទាំងពិភពលោកនូវបទពិសោធ ន៍ក្នុងការអនុវត្តរាល់កម្មវិធីអភិវឌ្ឍរបស់យុវជន រួមចំណែកដល់សង្គមនិងដោះស្រាយរាល់បញ្ហាប្រឈមនៃសកលលោក។

លោក Nguyen Hai Minh បានអះអាងថា៖ យោងតាមខ្លឹមសារនានានៃវេទិកានេះ អង្គការយុវជនវៀតណាមនិយាយដោយឡែកនិងយុវជនវៀតណាមនិយាយរួម បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវខ្លឹមសារជាច្រើនដែលបានលើកឡើងក្នុងវេទិកាដូច ជា សកម្មភាពរបស់យុវវ័យស្ម័គ្រចិត្ត ការជួយឧបត្ថម្ភយុវជននូវវិជ្ជាជីវៈ និងការ ងារចាប់ផ្តើមអាជីវកម្មជាដើម។ យុវជនវៀតណាមក៏មានសកម្មភាពជាក់ស្តែងមួយចំនួនក្នុងការចូលរួមកិច្ចការពារបរិស្ថាន ជួយឧបត្ថម្ភដល់ជនពិការ សមភាពយេន ឌ័រនិងខ្លឹមសារចំនួន១៧ទៀតនៃគោលដៅអភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ