យុវជនស្ម័គ្រចិត្តចំនួន៣០០នាក់បម្រើ Festival Hue ២០១៨

(VOVWORLD) - ដើម្បីបម្រើមហោស្រព Hue ២០១៨ សម្ព័ន្ធយុវជនខេត្ត Thua Thien Hue បានជ្រើសរើសយុវជនស្ម័គ្រចិត្តចំនួន៣០០នាក់ ដែលជាសិក្សានុសិស្សនិងនិស្សិតដែលកំពុងសិក្សារៀនសូត្រនិងធ្វើការនៅក្នុងតំបន់។ 

បុរសស្ម័គ្រចិត្តNguyen Du Phat ឲ្យដឹងថា៖

        “ក្នុងមហោស្រពលើកនេះ យើងខ្ញុំជួយណែនាំភ្ញៀវទេសចរណ៍នៅទីកន្លែងនានាដែលរៀបចំកម្មវិធី។ ក្រៅពីនោះ យើងខ្ញុំជួយឧបត្ថម្ភក្រុមសិល្បៈករក្នុងការងារភស្តុភា ជួយឧបត្ថម្ភគណៈចាត់តាំងអំពីសុវត្ថិភាពចរាចរណ៍ ក៏ដូចជា ផ្សព្វផ្សាយអំពីទេសចរណ៍ទីក្រុង Hue ផងដែរ”។

        មហោស្រព Hue ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ មេសា ដល់ទី២ ឧសភា ខាងមុខ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ