យុវជនស្ម័គ្រចិត្តវៀតណាមរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជា

(VOVWORLD) -នាថ្ងៃទី ២៨ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រុមយុវជនស្ម័គ្រចិត្តវៀតណាមរួមសហការជាមួយមន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញ និងមន្ទីរពេទ្យ Cho Ray ភ្នំពេញរៀបចំកម្មវិធីពិនិត្យជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃសម្រាប់ប្រជាជនក្រីក្រកម្ពុជា។
យុវជនស្ម័គ្រចិត្តវៀតណាមរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជា - ảnh 1យុវជនស្ម័គ្រចិត្តវៀតណាមរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជា 

នាថ្ងៃទី ២៨ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រុមយុវជនស្ម័គ្រចិត្តវៀតណាមរួមសហការជាមួយមន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញ និងមន្ទីរពេទ្យ Cho Ray ភ្នំពេញរៀបចំកម្មវិធីពិនិត្យជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃសម្រាប់ប្រជាជនក្រីក្រកម្ពុជា។ នេះគឺជាផ្នែកមួយនៃសកម្មភាពសប្បុរសធម៌ ដោយសម្ព័ន្ធយុវជនទីក្រុងហូជីមិញ រួមសហការជាមួយមន្ទីរពេទ្យរៀបចំ សំដៅជួយឧបត្ថម្ភអ្នកក្រីក្រកម្ពុជាទាក់ទងផ្ទាល់ជាមួយសេវាសុខាភិបាល ថែទាំសុខភាព ហើយរួមចំណែកបង្កើនចំណងសាមគ្គីភាព ជិត្តស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។ ក្រុមវេជ្ជបណ្ឌិតបានទៅពិនិត្យ ផ្ដល់ថ្នាំដោយ ឥតគិតថ្លៃសម្រាប់អ្នកមានជីវភាពរស់នៅលំបាកចំនួន ៥០០ នាក់ជាពិសេសគឺមនុស្សចាស់ជរា។ ក្រៅពីនោះ ក្រុមវេជ្ជបណ្ឌិតក៏បានពិគ្រោះយោបល់បច្ចេកទេសខាងកសិកម្មក្នុងការចិញ្ចឹម ជួយឧបត្ថម្ភកែលម្អបរិយាកាសបៃតងសម្រាប់សាលារៀន និងរៀបចំជួបប្រាស្រ័យវប្បធម៌ជាមួយប្រជាជននៅមូលដ្ឋាន។ នេះក៏ជាសកម្មភាពមួយក្នុងបណ្ដាសកម្មភាពអបអរសាទរពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម កម្ពុជា និងឆ្នាំមិត្តភាពនៃប្រទេសទាំងពីរ ឆ្នាំ ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ