យុវជនអាណិកជនមានចំណាប់អារម្មណ៍ចំពោះមណ្ឌលកេរ្តិ៍ដំណែលរបស់ លោកប្រធានហូជីមិញ

(VOVWORLD) -ជំរុំវិស្សមកាលឆ្នាំ២០១៩ មានសកម្មភាពដ៏សម្បូរបែបជាច្រើន នៅខេត្ត ក្រុងចំនួន ១០ នៅទូទាំងប្រទេស ដោយមានការចូលរួមរបស់យុវជន និស្សិត្តជាអាណិកជនមកពី ប្រទេស និងតំបន់ដែនដីចំនួន២៩ លើពិភពលោក។
យុវជនអាណិកជនមានចំណាប់អារម្មណ៍ចំពោះមណ្ឌលកេរ្តិ៍ដំណែលរបស់ លោកប្រធានហូជីមិញ - ảnh 1 គណប្រតិភូយុវជន និស្សិតអាណិកជនវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា ក្នុងក្របខ័ណ្ឌនៃកម្មវិធីជំរុំវិស្សមកាលវៀតណាម ឆ្នាំ២០១៩ គណប្រតិភូយុវជន និស្សិតអាណិកជនវៀតណាមបាន ទៅដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោកប្រជានហូជីមិញនៅវិមានតម្កល់សពនិង ទស្សនា សារមន្ទីរយោធាវៀតណាម ។

ក្រោយមក គណប្រតិភូបានអញ្ជើញទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលវិមានប្រធានរដ្ឋ និងទស្សនាទីកន្លែងធ្វើការរបស់លោក។ ក្នុងផ្ទះផុតពីដី ប្រតិភូជាច្រើនរូបមានអារម្មណ៍ងឿងឆ្ងល់ នៅពេលដែលឃើញនូវវត្ថុដ៏សាមញ្ញរបស់អគ្គមគ្គុទេសក៏ នៅទីរស់នៅ និងធ្វើការ។ មិត្ត Trinh Duc អាណិកជនមួយរូបមកពី អាល្លឺម៉ង់ បានសំណេះសំណាលថា៖

"ខ្ញុំមានអារម្មណ៍រំភើបចិត្តណាស់ នៅពេលឃើញលោកប្រធានហូជីមិញរស់នៅយ៉ាងសាមញ្ញាដូច្នេះ។ ក្រោយពេលទស្សនាភាពយន្តឯកសារអំពីលោកប្រធានហូជីមិញ ខ្ញុំ និងមិត្តភក្តិទាំងអស់រំភើបចិត្តណាស់ ពីព្រោះថា លោកជានិច្ចកាលគិតដល់ជោគវាសនារបស់ប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជន។

ជំរុំវិស្សមកាលឆ្នាំ២០១៩ មានសកម្មភាពដ៏សម្បូរបែបជាច្រើន នៅខេត្ត ក្រុងចំនួន ១០ នៅទូទាំងប្រទេស ដោយមានការចូលរួមរបស់យុវជន និស្សិត្តជាអាណិកជនមកពី ប្រទេស និងតំបន់ដែនដីចំនួន២៩ លើពិភពលោក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ