រកឃើញ “រតនសម្បត្តិ” អំពីជីវចម្រុះនៅខេត្ត Kon Tum
(VOVWORLD) - ដោយមាន លក្ខណៈជីវចម្រុះដ៏ខ្ពស់ ហើយជាទីជម្រករបស់សត្វព្រៃជាច្រើនប្រភេទ ដែលកំពុងរងការគំរាមកំហែង ព្រៃ Kon Plong ត្រូវបានចាត់ទុកថា ជាព្រៃ មួយក្នុងចំណោមព្រៃដែលមានតម្លៃដ៏ធំបផុតរបស់វៀតណាម។
ស្វាក្រិសជើងប្រផេះនៅក្នុងព្រៃ Kon Plong។ (រូបថត៖ FFI) |
ការស្ទង់ផ្នែកជីវចម្រុះនាពេលថ្មីៗនេះរបស់អង្គការ Fauna & Flora International (FFI) បានបង្ហាញឲ្យឃើញនូវ “រតនសម្បត្តិ” មួយអំពីសត្វព្រៃ ដ៏កម្រនិងសំខាន់នៅស្រុក Kon Plong ខេត្ត Kon Tum។ ដោយមាន លក្ខណៈជីវចម្រុះដ៏ខ្ពស់ ហើយជាទីជម្រករបស់សត្វព្រៃជាច្រើនប្រភេទ ដែលកំពុងរងការគំរាមកំហែង ព្រៃ Kon Plong ត្រូវបានចាត់ទុកថា ជាព្រៃ មួយក្នុងចំណោមព្រៃដែលមានតម្លៃដ៏ធំបផុតរបស់វៀតណាម។
ជាក់ស្ដែងគឺ នៅព្រៃ Kon Plong អង្គការ FFI និងមជ្ឈមណ្ឌល GreenViet បានរកឃើញសត្វមួយចំនួនប្រភេទដែលកំពុងប្រឈមនឹងការ គំរាមកំហែងផុតពូជ។ ក្នុងនោះ ស្វាក្រិសជើងប្រផេះនិងទោចថ្ពាល់លឿន Trung Bo ជាសត្វ២ប្រភេទដែលកំពុងប្រឈមនឹងការគំរាមកំហែងផុតពូជ ព្រមទាំងមានប្រភេទខ្លះៗទៀតដែលស្ថិតនៅក្នុងបញ្ជីក្រហម IUCN ហើយមានសារសំខាន់អន្តរជាតិផងដែរ៕