រកឃើញករណីឆ្លង Covid-19 ចូលមកប្រទេសដោយខុសច្បាប់

(VOVWORLD) - ករណីវិជ្ជមាននេះ ជាបុរសម្នាក់ មានអាយុ២៣ឆ្នាំ សញ្ជាតិវៀតណាម រស់នៅសង្កាត់លេខ៩ ខ័ណ្ឌលេខ៥ ទីក្រុងហូជីមិញ។

រកឃើញករណីឆ្លង Covid-19 ចូលមកប្រទេសដោយខុសច្បាប់ - ảnh 1កម្លាំងសមត្ថកិច្ចបិទផ្នែកមួយនៃអគារដែលករណីសង្ស័យឆ្លងវីរុស SARS-CoV-2 កំពុងស្នាក់នៅ។
(រូបថត៖ nld.com.vn)

ទីក្រុងហូជីមិញទើបនឹងបានរកឃើញករណីមួយដែលមានលទ្ធផលធ្វើតេស្តជាវិជ្ជមានចំពោះវីរុស SARS-CoV-2 ដែលពាក់ព័ន្ធដល់ករណីអ្នកជម្ងឺ លេខ ១៤៤០ (ជាយុវជនម្នាក់នៅខេត្ត Vinh Long ដែលបានចូលមកវៀត ណាមដោយខុសច្បាប់)។ ករណីវិជ្ជមាននេះ ជាបុរសម្នាក់ មានអាយុ២៣ឆ្នាំ សញ្ជាតិ វៀតណាម រស់នៅសង្កាត់លេខ៩ ខ័ណ្ឌលេខ៥ ទីក្រុងហូជីមិញ។

        មុននោះ មនុស្សម្នាក់នេះរស់នៅជាមួយអ្នកជម្ងឺលេខ ១៤៤០ នៅ មីយ៉ាន់ម៉ា ហើយបានរួមគ្នាចូលមកប្រទេសវិញដោយខុសច្បាប់តាមផ្លូវលុំ។ នាថ្ងៃទី២៧ ខែធ្នូ មនុស្សម្នាក់នេះត្រូវបានជូនទៅធ្វើចត្តាឡីស័ក ហើយយកសំណាកធ្វើតេស្ត ដែលមានលទ្ធផលវិជ្ជមានចំពោះវីរុស SARS-CoV-2៕

ប្រតិកម្មទៅវិញ

ផ្សេងៗ